ឃាត់ក្មេងប្រុសម្នាក់ពីបទកាន់កាប់​ ឫដឹកជញ្ជូនអាវុធខុសច្បាប់

កោះកុង ៖ ប៉ូលិសស្រុកស្រែអំបិលបានចុះអនុវត្តដីការបស់តុលាការខេត្តកោះកុង​ ​ដោយបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់នៅព្រឹកថ្ងៃទី ១២កញ្ញា ឆ្នាំ ២០១៧។

ប៉ូលិសនិយាយថា ជនជាប់ចោទឈ្មោះ សឿ​ង​ ទិត្យ​ ភេទប្រុស​ អាយុ​ ១៦ ឆ្នាំ មុខរបរ​ មិន​ពិតប្រាកដ​ មានទីលំនៅភូមិត្រពាំង ឃុំ​ស្រែអំបិល​ ពីបទ កាន់កាប់​ ឫដឹកជញ្ជូនអាវុធខុសច្បាប់​ កាលពីថ្ងៃទី ១៧-១៨/១២/២០១៦ នៅចំណុចភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែ​អំបិល។ ចាប់ខ្លួនយោងតាមដីកាលេខ​ ៧៣៨ តព ១៧ ចុះថ្ងៃទី ៣០/០៨/២០១៧ ចេញដោយចៅក្រមស៊ើសួរ មីន មករា។

ក្នុងករណីនេះ ​កម្លាំងប៉ូលិសជំនាញយើង កំពុងសាកសួរបំភ្លឺ ​និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តចាត់ការបន្ត៕

adverise with khmeread