លោក ណូយ វ៉ាន់ណេត ប្រតិកម្មនឹងព័ត៌មានថា លោកស្លាប់

តារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត ក្រោយពីជួបឧប្បត្តិវហេតុ គ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗនេះ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក្នុងតំណើរឆ្ពោះទៅខេត្តព្រះសីហនុ ក៏មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយលោកបានទទួលមរណភាព។

ការលើកឡើងដំណឹងថាលោក បានស្លាប់ដែលធ្វើឱ្យតារាជើងចាស់រូបនេះមានអារម្មណ៍ អន់ចិត្ត និងខឹងបន្តិចបន្តួចផងដែរ។ លោកបានរៀបរាប់ក្នុងបណ្ដាញសង្គមរបស់លោកថា​ "ជីវិត្តខ្ញុំពិតរស់សារជាថ្មីទឹកដោះម្តាយថ្លៃម៉ារមីរក្សារ មិនមែនដូចពាក្យមនុស្សដែលមុសារប្រម៉ាតសង្ខារមិនខ្លាចបុណ្យបាប ខ្ញុំបានចេញពីសុរិនវិញហើយ 12 ,9 ,2017" និង "សូមជុំរាបជូនពុកម៉ែបងប្អូនទាំងក្នុងនឹងក្រៅប្រទេសថាខ្ញុំមិនបានស្លាប់ដូចពាក្យគេថានោះទេសូមអគុណ 12 ,9 ,2017" ៕

adverise with khmeread