កំពុងសេពថ្នាំញៀននៅស្រះត្រីប៉ូលិសទៅទាន់វ៉ៃខ្នោះម្នាក់

កណ្តាល ៖ ប៉ូលិសស្រុកមុខកំពូល បានឃាត់បុរសម្នាក់ខណៈពេលកំពុងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាស់នៅថ្ងៃទី១២ កញ្ញា ២០១៧​ វេលាម៉ោង១១ និង៤៥នាទី នៅចំណុច ក្នុងរោងក្បែរស្រះត្រីក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ជុង សុផុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។ វត្ថុតាងចាប់យកបានរួមមានដបទឹកសុទ្ធចោះគំរបពីលើ និងទុយយោ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដែកកេសហ្គាស់ចំនួន០២។

ប៉ូលិសបន្តថា ដំបូងកម្លាំងសមត្ថកិច្ចរដ្ឋបាលរកាកោង២ បានទទួលទូរស័ព្ទពីប្រជាពលរដ្ធប្រាប់ថាឈ្មោះថាមានក្មេងមកប្រើប្រាស់គ្រឿងញៀននៅចំណុចស្រះត្រី។ ដោយឮដូច្នោះសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅដល់ទីកន្លែងកើតហេតុហើយក៏បានឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ហើយក៏បញ្ជូនមកអធិការដ្ឋានស្រុកមុខកំពូល ដើម្បីបន្តនីតិវិធី៕

adverise with khmeread