យុវជនម្នាក់បើកម៉ូតូលឿនពេកបុករថយន្តពីក្រោយស្លាប់ភ្លាម

កណ្តាល ៖ យុវជនម្នាក់ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនបុករថយន្តពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗកាលពីវេលាម៉ោង៨ និង៥០នាទី លើកំណាត់ផ្លូវលេខ៣៤ ចំណុចភូមិអន្លង់ព្រីង ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា អ្នកបើកបរម៉ូតូឈ្មោះ មាំង ប៊ុនឆឺង (ស្លាប់) ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអន្លង់ព្រីង ឃុំដើមឬស ទិសដៅពីលិចទៅកើត បើកបរម៉ូតូម៉ាក yamaha EYFITER ពណ៌ខ្មៅលាយស គ្មានស្លាកលេខ គ្មានកញ្ចក់មើលក្រោយ និងមិនពាក់មួកសុវត្តិភាព។ 

ចំណែករថយន្តបានបើក រត់គេចបាត់មិនស្គាល់ភិនភាគ រីឯសាកសពបានប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកបណ្តោះអាសន្ន។

តាមការសនិដ្ឋាននិងប្រជាពលរដ្ឋ បានឃើញរថយន្តបើកពីទិសកើតហើយបត់ចូលផ្លូវប្រឡាយម៉ូតូបើកលឿនពេកមកពីលិចបុករថយន្តផ្នែកខាងក្រោយបណ្តាលឱ្យស្លាប់ភ្លាមតែម្តង៕

adverise with khmeread