កំពុងពពាក់ពពូនជក់ថ្នាំញៀនត្រូវប៉ូលិសវ៉ៃខ្នោះបាន ៣ នាក់

កណ្តាល ៖ ប៉ូលិសស្រុកកោះធំបានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០៤កញ្ចប់ត្រូវបានដកហូត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០ និង៥០នាទី នៅចំណុច ផ្លូវទិញ ភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ ចំនួន ០៣នាក់គឺ១-ឈ្មោះ ឈិន ឆាយ ភេទប្រុស​ អាយុ២៣ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន), ២-ឈ្មោះ ញ៉ិល ពិសី ភេទប្រុស​ អាយុ១៩ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន) និង៣-ឈ្មោះ ខាន់ ឈុនឡេង ភេទប្រុស​ អាយុ១៥ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ សិស្ស (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ -ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ចំនួន ០៤កញ្ចប់តូច -ចំពាមកៅស៊ូ ចំនួន ០២ -ម៉ូតូ ០១គ្រឿង ម៉ាកហុងដាគុប ៧០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ - ទូរស័ព្ទចល័តចំនួន ០៣គ្រឿង។

ប៉ូលិសបន្តថា កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍កំពង់កុង បានចល័តល្បាតនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។ ពេលនោះក៏បានទទួលព័ត៌មានពីមហាជនល្អថា៖  មានមុខសញ្ញាសង្ស័យចែកចាយគ្រឿងញៀនយ៉ាងសកម្ម កំពុងធ្វើសកម្មភាពលក់ និងចែកចាយគ្រឿងញៀន នៅចំណុចផ្លូវទិញ ភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ 

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍កំពង់កុង បានសហការជាមួយប៉ូលិសជំនាញស្រុកកោះធំ ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យ ០២នាក់ ១-ឈ្មោះ ឈិន ឆាយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ញ៉ិល ពិសី ភេទប្រុស អាយុ១៩ឆ្នាំ  រួចត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន០៤កញ្ចប់តូចនៅជាប់ខ្លួនអ្នកទាំង០២ (០២កញ្ចប់តូច ក្នុង០១នាក់) រួមនិងចំពាមកៅស៊ូ ចំនួន ០២ ផងដែរ។  

បន្ទាប់មកបាននាំខ្លួនជនសង្ស័យទាំង០៣នាក់  រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread