បុរសម្នាក់បានស្លាប់ក្រោយពេលរអិលជើងធ្លាក់ចូលក្នុងស្រះទឹក

កណ្តាល ៖ បុរសម្នាក់បានស្លាប់ក្រោយពេលរអិលជើងធ្លាក់ចូលក្នុងស្រះទឹកនៅ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង១០នៅចំណុចភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សាំង គង់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ (ស្លាប់)។

ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងប្រពន្ធឈ្មោះ ស៊ុំ ចាន់ អាយុ៥៥ឆ្នាំ បាននាំគ្នាទៅបោកគួកខោ អាវ នៅចំណុចស្រះទឹកក្នុងវត្តចតុទិស។ លុះបោកគួករួច ជនរងគ្រោះ ក៏ចុះទៅដងទឹកងូត ហើយរអិលជើងចូលទឹកជ្រៅ បណ្តាលឱ្យលង់ ពេលនោះប្រពន្ធជនរងគ្រោះឃើញ ក៏ស្រែកឆោឡោឱ្យគេជួយ។ 

ពេលនោះបងប្អូននៅជិតខាងបាននាំគ្នាមកជួយ ដែលតែមកដល់ ជនរងគ្រោះក៏បានលិចទៅក្នុងទឹកស្រះបាត់ទៅ។ បន្ទាប់ប្រជាពលរដ្ឋបាននាំគ្នាចុះស្រង់មកលើគោក តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ក្រោយពីទទួលព័ត៌មានភ្លាមប៉ូលិសប៉ុស្តិ៍សហការជាមួយជំនាញ បានចុះទៅពិនិត្យ ដល់កន្លែងកើតហេតុឃើញថា ជនរងគ្រោះពិតជាលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សាកសពជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីជាតិ៕

adverise with khmeread