រុក្ខជាតិនិងគ្រឿងទេសទាំងនេះអាចគ្រប់គ្រងជាតិស្ករបានយ៉ាងល្អចំពោះអ្នកជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមប្រភេទ១ គឺ ទាក់ទងនឹងក្រុមជំងឺដែលប៉ះពាល់ប្រព័ន្ធរំលាយអាហាររបស់មនុស្ស និងរបៀបដែលរាងកាយប្រើជាតិគ្លុយកូស ឬជាតិស្ករយ៉ាងដូចម្ដេច។

ទឹកនោមផ្អែមមានបីប្រភេទគឺ៖
១. ទឹកនោមផ្អែមពេលមានគភ៌
២. ទឹកនោមផ្អែមប្រភេទ ១
៣. ទឹកនោមផ្អែមប្រភេទ ២

ខណៈដែលមានថ្នាំសម្រាប់អ្នកជំងឺទឹកនោមផ្អែម គេក៏មានវិធីព្យាបាលបែបធម្មជាតិ ដើម្បីគ្រប់គ្រងជាតិស្ករ និងបំបាត់រោគសញ្ញារបស់អ្នកជំងឺ ថែមទាំងអាចបង្ការជំងឺផ្សេងៗចំពោះមនុស្សមួយចំនួនទៀតផង។

១. ឈើអែម ៖ ព្យាបាលនិងបង្ការជំងឺទឹកនោមផ្អែម ប្រកបដោយធម្មជាតិនិងសុវត្ថិភាព លើកលែងតែអ្នកមានឈាមរាវទេ ដែលមិនអាចបរិភោគបាន។ 

២. ខ្ញី ៖ ខ្ញីល្អសម្រាប់គ្រប់គ្រងទឹកនោមផ្អែម ហើយវាមានអត្ថប្រយោជន៍ជាច្រើនក្នុងនោះរួមមានទាំងគ្រប់គ្រងជាតិស្ករផងដែរ។

៣. រមៀត ៖ ក្រៅពីគ្រប់គ្រងជាតិស្ករហើយ នៅអាចសម្រកទម្ងន់បានទៀត លើសពីនោះអ្នកកើតសន្លាក់ដៃជើងគឺត្រូវតែម្ដង។

៤. ខ្ទឹមស ៖ ការគ្រប់គ្រងទឹកនោមផ្អែមគឺសំខាន់ណាស់ ប្រសិនបើអ្នកកើតជំងឺនេះ។ ដូច្នេះគួរដាក់ខ្ទឹមសចូលក្នុងរបបអាហាររបស់អ្នករៀងរាល់ថ្ងៃ។

៥. ម្រះ ៖ វាអាចទប់ស្កាត់ជំងឺទឹកនោមផ្អែមរបស់អ្នកមិនឱ្យចេញរោគសញ្ញាបាន ដោយគ្រាន់តែពិសាម្រះ។ វាអនុញ្ញាតឱ្យរាងកាយចេះប្រើជាតិស្ករ និងអាចរារាំងការស្រូបយកស្ករដែលកើតមាននៅក្នុងពោះវៀន៕

adverise with khmeread