adverise with khmeread Index

ឃាតកម្ម​សាហាវព្រៃផ្សៃ​កាត់​ក្បាល​ក្មេងស្រី​ម្នាក់​យកទៅ​បាត់​នៅផ្ទះ​សំណាក់​ប្រាសាទកែវ​

      សៀមរាប ៖ ឃាតកម្ម​សាហាវព្រៃផ្សៃ​ជនដៃដល់​សម្លាប់​កាត់​ក្បាល​ក្មេងស្រី​ម្នាក់ ហើយ​យក​ក្បាល​ទៅ​បាត់​នៅផ្ទះ​សំណាក់​ប្រាសាទកែវ ស្ថិតនៅ​ផ្លូវ​ផ្សា​រញ៉ែ ខេត្តសៀមរាបសមត្ថកិច្ច​ចម្រុះ​កំពុងតែ​ត្រួតពិនិត្យ​សាកសព​។​

    អំពើ​ឃោរឃៅ​ខាងលើនេះ បានកើត​ឡើង​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ទី​១៣​កុម្ភ​:  ឆ្នាំ​២០១៦​នេះ នៅ​ផ្លូវ​ផ្សា​រញ៉ែ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ចំណុច​ផ្ទះសំណាក់យីហោ​ប្រាសាទកែវ​។​

   បើតាម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា សាកសព​នេះ​អាច​ឃាតករ​សម្លាប់​នៅវេលា​ម៉ោង​ប្រមាណ​៤​ឬ​៥​ទៀបភ្លឺ ថ្ងៃទី​១៣​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​។​

   សមត្ថកិច្ច​មាន​ប៉ូលិស អាវុធហត្ថ រួម​និង​អាជ្ញាធរ បាន​កំពុងតែធ្វើការ ត្រួតពិនិត្យ ដោយមាន​លោក​សំរិទ្ធ សាខុន ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តសៀមរាប​ផងដែរ​។​

    សាកសព​ក្មេងស្រី តាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច មាន​អាយុ​មិន លើសពី​២០​ឆ្នាំ​នោះទេ ស្លៀកខោ​ខូវ​ប៊ូ​យ​ជើងវែង សម្បុ​ស​។​

   សាកសព​ត្រូវបាន ប្រទះឃើញ រុំ​កន្លែង​ពណ៌​ផ្កាឈូក ញាត់​ចូល​ក្រោម​គ្រែ នៅ​បន្ទប់​លេខ​៣០១ នៃ​ផ្ទះសំណាក់ ខាងលើ​។​

   សមត្ថកិច្ច នៅ​កន្លែង កើតហេតុ និយាយថា ក្បាល​សាកសព រក​មិនឃើញ​នោះទេ នៅតាម​បន្ទប់​ទាំងអស់​របស់​ផ្ទះសំណាក​។​

    សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមរយ​:​កា​ម៉េ​រ៉ា​និ​ប​ភស្តុតាង​នានា​ដើម្បី​ឈានទៅ​ចាប់ខ្លួន​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់ ៕​

adverise with khmeread

មតិយោបល់