ពួកជីករ៉ែមាសសម្លាប់សមាជិកកុលសម្ព័ន្ធ១០នាក់នៅក្នុងព្រៃអាម៉ាហ្សូន

មន្ត្រីរដ្ឋាភិបាលជឿថា សមាជិកក្រុមកុលសម្ព័ន្ធនៅតំបន់ព្រៃអាម៉ាហ្សូនដែលមិនទាន់ត្រូវបានទាក់ទងចំនួន ១០ នាក់ ត្រូវបានសម្លាប់ដោយពួកជីករ៉ែមាសនៅប្រទេសប្រេស៊ីល។

Funai ដែលជាទីភ្នាក់ងារមានភារកិច្ចការពារក្រុមកុលសម្ព័ន្ធនិយាយថា ពួកកុលសម្ព័ន្ធបានប្រមូលស៊ុតតាមទន្លេអាម៉ាហ្សូនហើយក៏បានជួបនឹងពួកជីករ៉ែ និងត្រូវបានសម្លាប់ចោល។

បន្ទាប់មកពួកជីករ៉ែបានទៅបារមួយកន្លែងក្នុងទីក្រុងមួយតាមបណ្ដោយព្រំដែនកូឡុំប៊ី កន្លែងដែលពួកគេបានអួតអំពីការសម្លាប់និងបានបង្ហាញច្រវ៉ាចែវទូក ដែលពួកគេអះអាងថាបានយកពីពួកកុលសម្ព័ន្ធ។

មន្ត្រីទីភ្នាក់ងារខាងលើនិយាយថា ពួកជីករ៉ែបានអួតពីការកាត់សាកសពក្រុមកុលសម្ព័ន្ធជាបំណែក និងបោះទៅក្នុងទន្លេ។

កាសែត New York Times បានរាយការណ៍ថា Funai ឥឡូវបានដាក់ពាក្យបណ្ដឹងផ្លូវការទៅរដ្ឋាភិបាលជុំវិញបញ្ហានេះ ដោយជំរុញឱ្យអាជ្ញាធរបើកការស៊ើបអង្កេត។

ឧបទ្ទេវហេតុនេះត្រូវគេរាយការណ៍ថាបានកើតឡើងកាលពីខែមុននៅជ្រលង Jarvai Valley ដែលជាទីតាំងរបស់ជនជាតិភាគតិចដ៏ធំទីពីររបស់ប្រេស៊ីល និងជាជម្រករបស់ក្រុមកុលសម្ព័ន្ធប្រមាណ ២០ ក្នុងចំណោម ១០៣ ដែលមិនទាន់ទាក់ទង ចុះបញ្ជីក្នុងប្រទេសស៊ីល៕ ប្រភព៖បរទេស

adverise with khmeread