ប៊ិះក្ស័យជីវ៉ា!!! ខឹងប្រពន្ធសុំលែងលះទាញកាំភ្លើងកេះកៃបាញ់សម្លាប់ចំគ្រាប់ស្អុយ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ូលិស​ប៉ុស្តិ៍បឹងទំពុនចាប់ខ្លួនក្នុងករណីប៉ុនប៉ងឃាតកម្ម ដោយសារគំនុំយកអាវុធខ្លីប៉ុនប៉ងបាញ់សម្លាប់ប្រពន្ធដែលសុំទារលែង លះកាលពី ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧  វេលាម៉ោង ១១ និង៣០ នាទី នៅចំណុចក្នុងផ្ទះជួលគ្មានលេខ ផ្លូវ លំ ភូមិត្នោតជ្រុំ៣ ​សង្កាត់បឹងទំពុនទី២ ខណ្ឌ មាន​ជ័យ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អ៊ុត បូរី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាកនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងចាប់យក ៖​ អាវុធខ្លី០១ដើមម៉ាកប៉េអាម៉ាប់ (រលប់លេខ) ពណ៌ខ្មៅ, បង់០១, គ្រាប់ចំនួន ០៨ គ្រាប់, ទូរស័ព្ទដៃចាស់០១គ្រឿង និង អាវដៃវែងចំនួន ០២។

ចំណែកជនរង​គ្រោះជាប្រពន្ធឈ្មោះ ស៊ឹម ចាន់រីដា ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ ត្នោតជ្រុំ៣ ​សង្កាត់ បឹងទំពុនទី២ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។ 

ប៉ូលិសបន្តថា មូលហេតុបណ្តាលមកពីអ្នកទាំងពីរបានឈ្លោះប្រកែកគ្នា ហើយ​ស្រ្តី រងគ្រោះជាប្រពន្ធបានទាមទារលែងលះ មិនព្រមរស់នៅជាមួយគ្នាបន្តទៀត ទើបជនសង្ស័យ​ជាប្តីខឹងក៏​បានយកអាវុធខ្លីម៉ាកប៉េអាម៉ាប់មកបាញ់សម្លាប់ស្រ្តីរងគ្រោះ។ តែគ្រាប់កាំភ្លើងមិនផ្ទុះ ក៏ត្រូវកម្លាំងល្បាតប៉ូលិសប៉ុស្តិ៍ បឹងទំពុន​ឃាត់ខ្លួនយកមកសាកសួរចាត់ការតាមច្បាប់តែម្តង។

​វត្ថុតាងចាប់យក ៖​ អាវុធខ្លី០១ដើមម៉ាកប៉េអាម៉ាប់ (រលប់លេខ) ពណ៌ខ្មៅ, បង់០១, គ្រាប់ចំនួន ០៨ គ្រាប់, ទូរស័ព្ទដៃចាស់០១គ្រឿង និង អាវដៃវែងចំនួន ០២។ 

បច្ចុប្បន្នជន​សង្ស័យឈ្មោះ អ៊ុត បូរី ឃាត់ខ្លួននៅ​អធិការដ្ឋានខណ្ឌមានជ័យដើម្បី​កសាងសំណុំ​រឿងតាមនីតិវិធី៕

adverise with khmeread