រថយន្ត បុករថយន្តកៀបមនុស្ស២នាក់ជាប់កាប៊ីន របួសធ្ងន់ម្នាក់និងស្រាលម្នាក់

ភ្នំពេញ ៖ មនុស្ស២នាក់ បានកៀបជាប់កាប៊ីនរថយន្ត រង របួសធ្ងន់ម្នាក់ ស្រាលម្នាក់ បន្ទាប់ពីរថយន្តរបស់ខ្លួន គេចឧបសគ្គខាងមុខ រួចបួងចង្កូតបុករថយន្ត កុងតឺន័រពីក្រោយ។

គ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលវេលាម៉ោង១១ និង ២០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវបេតុង ទួលពង្រ ទល់មុខផែស្ងួត សុកនត្រេនស្ព័ត ស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពនិយាយថា រថយន្តអ្នករងរបួស ម៉ាកហ៊ីយ៉ាន់ដាយន (ដឹកជ្រូក) ពណ៌ខៀវពាក់ ស្លាកលេខ ភ្នំពេញ 3D 5099 ជិះគ្នា២នាក់។

ចំណែករថយន្តដែលត្រូវរថយន្តបុក គឺប្រភេទកុងតឺន័រម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D 5576 ចតបញ្ច្រាស ត្បូងទៅជើង។

ប្រភពព័ត៌មានពីជនរងគ្រោះជាប្រូរថយន្តដឹកជ្រូកត្រូវជាប្អូន បានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានដឹកជ្រូកឱ្យឈ្មួញ ពីភូមិរបស់ខ្លួនភូមិព្រៃស ហើយយកទៅដាក់កុងស៊ីនៅម្តុំលូប្រាំផ្លូវវេងស្រេង។

លុះបើកមកដល់ចំណុចកើតហេតុ ដោយមានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំម៉ាក បានចេញពីផែស្ងួត សុកន ត្រេនស្ព័ត ឆ្លងផ្លូវ លិចទៅកើត ហើយនៅពេលនោះរថយន្តរបស់គាត់បើកលឿនផង ហើយតៃកុងរថយន្តរបស់គាត់បានបួងចង្កូតទៅផ្នែកខាងឆ្វេងខាងក្រោយរថយន្តដែលឆ្លង ហើយទៅបុករថយន្តកុងតឺន័រដែលចតនៅលើផ្លូវបេតុង ខាងលើបញ្ជាស់ចរាចរណ៍ពេញទំហឹង បណ្តាលឱ្យកៀបជាប់នឹងកាប៊ីនរថយន្តខ្ទេចជើងទាំងគូនឹងព្រូរថយន្តម្នាក់ទៀតមិនមានរងរបួសឡើយ។

ភ្លាមៗនោះប្រជាពលរដ្ឋដែលធ្វើដំណើរមកជួបឃើញហេតុការណ៍ខាងលើបាន នាំគ្នាជួយគាស់កាប៊ីនរថយន្តដែល កំពិតកៀបជាប់ជើងជនរងគ្រោះ និងយករថយន្តកុងតឺន័រទាញដើម្បីយកជនរងគ្រោះ។

នៅពេលភ្លាមៗនោះដែរជនរងគ្រោះមានអាការៈអស់កម្លាំងខ្លាំងមានខាងរថយន្តឯកជនបានយក អុកស៊ីសែនមកដាក់ជួយសង្គ្រោះ។

ក្រោយពេលកើតហេតុរថយន្តសម្រាប់កាត់គ្រឿងចក្ររបស់កងពលតូច ង៧០។ តែដោយរថយន្តកុងតឺន័ររួចហើយជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូច ង៧០ បានដឹកជនរងគ្រោះទៅមន្ទីពេទ្យព្រះកុសមៈ។

ចំណែករថយន្តទាំង២គ្រឿងខាងលើ ត្រូវបានជំនាញខណ្ឌពោធិ៍សែនជ័យប្រគល់ឱ្យ ជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយពេលក្រោយ៕

 

adverise with khmeread