រីករាយថ្ងៃខួបកំណើតខ្លួនឯងចប់...ចេញមកវិញជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ភ្នំពេញ ៖ ថ្ងៃខួបកំណើត ហើយក៏ជាថ្ងៃ លាចាកលោក គឺមានយុវជនបីនាក់ស្រវឹង បើកម៉ូតូឡើងលើស្ពានអាកាស ស្ទឹងមានជ័យ ហើយចុះយ៉ាងលឿន ដោយសារផ្លូវ រាងកោង ក៏ជ្រុលបុកខឿនថ្ម បណ្តាលឱ្យបាក់កស្លាប់ម្នាក់ និង រងរបួសបាក់ជើង ធ្ងន់ម្នាក់ស្រាលម្នាក់ នៅវេលា ម៉ោង១១ និង៥០នាទីយប់ថ្ងៃទី១២ កញ្ញា ២០១៧។

តាមសំដីមិត្តភក្ដិ ទើបតែស្គាល់គ្នាបានឱ្យដឹងថា មុនពេលកើតហេតុឈ្មោះ តាំង សុផា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅខេត្តកោះកុង មករៀន ភាសាកូរ៉េ នៅភ្នំពេញ។ នៅយប់នេះជាថ្ងៃខួបកំណើត ក៏បានហៅមិត្តភក្ដិ មកជួបជុំគ្នា នៅកោះពេជ្រ។ បន្ទាប់មកក៏បន្តរីករាយខួបកំណើត នៅថបក្លឹប ស្ថិតនៅលើ ផ្លូវ២៧១ ក្នុងសង្កាត់ ទួលទំពូង២ ខណ្ឌចំការមន។

បន្ទាប់ពីធ្វើខួបកំណើតចប់ ក៏បែកពីមិត្តភក្ដិ ហើយជនរងគ្រោះ បន្តដំណើជាមួយមិត្តភក្តិពីរនាក់ ដោយជិៈម៉ូតូម៉ាក ZoomerX បិតតែមពណ៌ស ពាក់ស្លាកលេខ តាកែវ 1N.9537។ លុះនៅវេលា ម៉ោង១១ និង៥០នាទី យប់ថ្ងៃដដែលឌុបគ្នាចុះពីលើ ស្ពានអាកាស ស្ទឹងមានជ័យ ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន។

លុះមកដល់ ចំណុចកើតហេតុ ដែលជាចំណុចផ្លូវ កោងដោយមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកខឿន ចិញ្ចើមផ្លូវនិងផ្លោង ទៅបោកផ្ទប់ ជាមួយបង្គោលភ្លើង បំភ្លឺផ្លូវ បណ្តាលឱ្យបាក់កស្លាប់ម្នាក់ ភ្លាមៗនៅនិងកន្លែង កើតហេតុ និងម្នាក់បាក់ភ្លៅម្ខាង ចំណែកម្នាក់ទៀតរងរបួសស្រាល គេចខ្លួនបាត់៕

adverise with khmeread