ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ព្រៃវែង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយអន្ទរ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិជ្រៃវាល ឃុំជ្រៃវាល ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀននៅវេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

មន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយអន្ទរ បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឆេង ចាន់ធី រស់នៅភូមិជ្រៃវាល ឃុំជ្រៃវាល ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះកម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមាន៖ ១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ និង២. ម៉ូតូ ចំនួន០១គ្រឿង និងទូរស័ព្ទ ចំនួន០២គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

adverise with khmeread