ដោយសារតែទូរស័ព្ទមួយគ្រឿងត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្រះចកបានឃាត់ខ្លួនជនសង្ស័យម្នាក់ថ្ងៃទី១២ កញ្ញា ២០១៧ វេលាម៉ោង១រសៀល  ពីបទ រំលោភ លើទំនុកចិត្តដោយយកទូរស័ព្ទដៃកាលថ្ងៃទី១១ កញ្ញា ២០១៧ វេលាម៉ោង១១ និង៤០នាទីយប់នៅចំណុច ចំណត រថយន្តក្រុងផ្លូវលេខ៧៥ភូមិទី៨សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ គឹម ធឿន ហៅខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ។ 

ចំណែកជនរងគ្រោះឈ្មោះ ផុន សុភក្រ្ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់ផ្ទះជួលភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន5ពណ៌សមានស៊ីមលេខ ០៩៦ ៩៣៤៤០...។  

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread