Ryan Giggs: Man Utd នឹងក្លាយជាក្រុមខ្លាំងនៅ CL ប្រសិនបើមាន Gareth Bale ចូលរួមជាមួយ

          អតីតវីរបុរស​ Man Utd លោក Ryan Giggs ជឿថា ការអាចចុះកិច្ចព្រម​ព្រៀង​ផ្ទេរ​ Gareth Bale ពីក្រុម​ Real Madrid នឹង​ប្រែក្លាយ​ក្រុមបិសាចក្រហម​Man Utd ឲ្យទៅជា​ក្រុម​ដែលមានការប្រកួតប្រជែងខ្លាំងមួយនៅក្របខណ្ឌ​ CL។

          ក្រុម​​ Man Utd ​បានវិលត្រឡប់​មក​កាន់​ក្របខណ្ឌ​ CL ​កាល​ពី​ថ្ងៃអង្គារ​ បន្ទាប់​ពី​អវត្តមានពេញ​មួយឆ្នាំ​​។ ប៉ុន្តែ​ Giggs មាន​អារម្មណ៍​ថា Man Utd មិនទាន់​មាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​ឆ្ពោះទៅរកគោលដៅ​ដោយ​គ្មានវត្តមាន​កីឡាករ​កម្រិតពិភព​លោក​ម្នាក់ទៀតដូចជា​ Bale នោះទេ។

          Giggs និយាយថា “​ចូរអ្នកក្រឡេកក្រុម​ Man Utd​ បច្ចុប្បន្ន​ហើយ​អ្នកនឹង​ឆ្ងល់​ថា តើ​ពួកគេ​អាចលើកពាន​ CL ដែរឬទេ។​ តើ​ពួកគេមាន​កីឡាករ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ហើយឬនៅ?”។

          Giggs បន្ត​ថា “​ Man Utd ប្រហែល​ជា​នៅ​ខ្វះ​បន្តិចបន្តួចនៅពេលនេះ។ ពួក គេ​មាន​កីឡាករ​លំដាប់ពិភព​លោកមួយចំនួនហើយ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​បន្ថែម​កីឡាករ​ម្នាក់ទៀត​ដូចជា​ Gareth Bale នោះទើបអាចរំពឹងថា Man Utd នឹង​លើក​ពាន​ CL”៕

adverise with khmeread