អ្នកគាំទ្រ Liverpool ជំរុញឲ្យលោក Jurgen Klopp ដាក់ឲ្យ Coutinho លេងនៅ CL ក្នុងជំនួបជាមួយក្រុម Sevilla

បន្ទាប់ពីក្រុម Man City បាន​បំបាក់ក្រុម Liverpool ​យ៉ាងចាស់ដៃរហូត​ដល់​៥-០ កាលពី​ថ្ងៃសៅរ៍ នៅពេលនេះ​អ្នកគាំទ្រ​សង្ឃឹមថា Coutinho អាចជួយ​ Liverpool ​យកឈ្នះ​ក្រុម​ខ្លាំង​មក​ពីក្រប​ខណ្ឌ La Liga ។​

ក្រុមអ្នកគាំទ្រ​កំពុងតែព្យាយាមជំរុញឲ្យគ្រូបង្វឹកលោក Jurgen Klopp អនុញ្ញាត​ឲ្យ​កីឡាករ Philippe Coutinho ចូល​លេង​ក្នុង​ជំនួប​ជា​មួយក្រុម Sevilla នៅ CL នៅ​យប់ថ្ងៃពុធនេះ។

ការស្ទង់មតិមួយបាន​បង្ហាញថា ៧៧% ក្នុង​ចំណោម​អ្នក​គាំទ្រ​ជាង​៣,០០០​នាក់​បានបោះឆ្នោត​ហើយចង់ឲ្យ Coutinho បង្ហាញ​មុខ​ក្នុង​ការ​ប្រកួត​ដ៏សំខាន់​នេះ។ តំបន់​បម្រើ​របស់ Liverpool ​រងការរិះគន់​ខ្លាំង​ បន្ទាប់ពីប្រកួត​ចាញ់​ក្រុម​ City។

Coutinho ​បានត្រឡប់​មក​កាន់ទីលាន​ហ្វឹកហាត់របស់ Liverpool ​វិញ​​ជិត​មួយសប្តាហ៍​មកហើយ បន្ទាប់ពី​កីឡាករ​ប្រេស៊ីលរូប​នេះខកខាន​មិន​អាច​ផ្ទេរ​ទៅ​ក្លឹប Barcelona បាន​អំឡុង​រដូវកាល​ទិញដូរកីឡាករ៕

adverise with khmeread