ការចាត់តាំងអាជ្ញាកណ្តាលលោក Michael Oliver ឲ្យដឹកនាំការប្រកួតនៅ Stamford Bridge គឺជាដំណឹងអាក្រក់មួយសម្រាប់ក្រុម Arsenal

          នៅ​ថ្ងៃអាទិត្យនេះក្រុម​ Arsenal ​នឹងធ្វើ​ដំណើរទៅទឹកដី​ Stamford Bridge ដើម្បីប្រឈម​មុខនឹង​ក្រុម​ម្ចាស់​ផ្ទះ​តោខៀវ​ Chelsea ក្នុងបំណង​បញ្ចប់​ស្ថិតិមិន​ល្អ​ជាមួយ​គូប្រជែង​មួយនេះខណ:ដែលក្រុម​កាំភ្លើងធំ Arsenal ចាញ់​៥ប្រកួត​ចុងក្រោយ​ក្នុងឋានៈ​ជា​ភ្ញៀវ​ រួម​ទាំង​បរាជ័យ​៣-១ កាលពីខែ​កុម្ភៈផងដែរ។

          ប៉ុន្តែ​បើ​និយាយដល់ការ​ចាត់តាំង​មន្ត្រីអាជ្ញាកណ្តាល​សម្រាប់ការ​ប្រកួត​​នេះ​ វារឹតតែជា​ព័ត៌មាន​អាក្រក់​សម្រាប់ក្រុម Arsenal និងលោក Arsene Wenger ទៅទៀត។ អាជ្ញាកណ្តាលលោក Michael Oliver នឹងក្លាយជា​អ្នកកាត់ក្តី​នៅ​លើ​ទីលាន​ប្រកួត​នៅពហុកីឡាដ្ឋាន Stamford Bridge បានក្លាយជាអ្វី​ដែល​មិនមែន​ជា​សញ្ញាល្អសម្រាប់ Arsenal​​ នោះទេ​។

          Arsenal ​ហាក់ដូចជា​មាន​ស្ថិតិមិនសូវ​ល្អទេក្រោម​ការ​ដឹកនាំ​ប្រកួត​របស់​មន្ត្រីអាជ្ញាកណ្តាល​រូប​នេះ​ដោយ​ឈ្នះ​ត្រឹមតែ​៤ក្នុងចំណោម​១៩​ប្រកួត​នៅ PL ​។​គួរឲ្យកត់សម្គាល់ថា ​កាលពីរដូវកាល​មុន Arsenal ​ចាញ់​ក្រុម Crystal Palace ៣-០ និង​បន្តចាញ់ក្រុម Spurs ក្រោម​ការ​ដឹកនាំ​របស់​លោក Oliver៕

adverise with khmeread