adverise with khmeread Index

អាវុធហត្ថ​ខេត្តសៀមរាប​បង្ហាញមុខ​មនុស្ស​៣០​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

     ភ្នំពេញ ៖ ជនសង្ស័យ​៣០​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ត្រូវបាន​អាវុធហត្ថ​ខេត្តសៀមរាប​បង្ហាញមុខ​បន្ទាប់ពី​បាន​ចាប់ខ្លួន​កាល​រយ​:​ពេល​២​ថ្ងៃ​មកនេះ ដោយបាន​ដកហូតវត្ថុតាង​មួយចំនួន​មុនពេល​បញ្ជូនទៅ​តុលាការ ។​

     មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៣០​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​និង​ករណី​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅក្នុង​ទឹកដីនៃ​ខេត្តសៀមរាប​។​

     ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចុះបង្ក្រាប​ជនសង្ស័យ​ទាំងនេះ​ក្រុម​សមត្ថកិច្ច​បាន​ចំណាយពេល​ចំនួន​ជិត​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១២​យប់​ឈានចូល​ថ្ងៃទី​១៣​ខែកុម្ភ​:​នៅក្នុង​ក្រុង​សៀមបរាប ដោយ​ដកហូត​បាន​វត្ថុតាង​មួយចំនួន​៕​

adverise with khmeread

មតិយោបល់