Thomas Muller: ខ្ញុំធ្លាប់ពិចារណាចង់ចាកចេញពី Bayern ដើម្បីទៅចូលរួមជាមួយ Man Utd

          ខ្សែប្រយុទ្ធជម្រើស​ជាតិអាល្លឺម៉ង់និង​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប Bayern Munich កីឡាករ Thomas Muller បានសារភាព​ថា ខ្លួនធ្លាប់ពិចារណា​ចាក​ចេញ​ពីក្លឹបយក្សអាល្លឺម៉ង់នេះដើម្បីទៅចូល​រួម​ជាមួយ​ក្រុម​ Man Utd។

          កីឡាករ​ជាជើងឯក​ World Cup រូបនេះគឺជាគោលដៅផ្ទេរ​តម្លៃ​១០០​លាន​អឺ​រ៉ូរបស់​ Man Utd​ ក្នុងអំឡុងពេលក្រោម​ការ​ដឹកនាំ​របស់​លោក Louis van Gaal កាលពីឆ្នាំ​២០១៥ ។ នៅពេលនេះ Muller ត្រូវបានគេភ្ជាប់​ទៅនឹងកិច្ច​ព្រមព្រៀង​ផ្ទេរទៅ Man Utd ​ជាថ្មីទៀត​ ហើយ​បាន​បង្ហើបប្រាប់ថា ខ្ញុំធ្លាប់​គិតអំពីការចូលរួម​ជាមួយ Man Utd ពីរ​ឆ្នាំ​កន្លងមក​ហើយ។

          Muller បាននិយាយថា “​រឿងរ៉ាវកើតឡើង​ពីរឆ្នាំ​មកហើយនៅពេលខ្ញុំ​ពិចា​រ​ណា​ចាកចេញ ប៉ុន្តែ​ភ្លាមៗ​នោះក្លឹប​បាន​គាំទ្រ​ខ្ញុំ ហើយ​គេប្រាប់ខ្ញុំថា ខ្ញុំនៅ​ទីនេះ ”។ Muller បន្តថា “​ខ្ញុំមិនគិតថា វាគឺជា​កិច្ចព្រមព្រៀងដ៏អស្ចារ្យ​ទេ បន្ទាប់ពី​ Bayern អះអាងថា យើងនឹងបន្ត​ការងារជាមួយគ្នា​ហើយ​ថា ខ្ញុំគឺជាមនុស្ស​សំខាន់​សម្រាប់ក្លឹប”៕

adverise with khmeread