បុរសម្នាក់តូចចិត្តប្រពន្ធចាកចោលផ្ទះក៏សម្រេចចិត្តចងកធ្វើអត្តឃាត

កណ្តាល ៖ បុរសម្នាក់តូចចិត្តប្រពន្ធចាកចោលផ្ទះក៏សម្រេចចិត្តចងកធ្វើអត្តឃាតកាលពីថ្ងៃ‌ទី១៣ កញ្ញា ២០១៧ នៅវេលាម៉ោងប្រហែល៦ និង១០នាទីព្រឹកនៅចំណុច ក្នុងបន្ទប់ជួលលេខ BO .01 នៅក្នុងបន្ទប់ទឹក នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ‌ឈ្មោះ អ៊ឹង សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវផ្ទះជួលឪពុកនៅភូមិ ឃុំ កើតហេតុខាងលើ។ មានទីលំនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ មានប្រពន្ធ ឈ្មោះ តុង វួចនា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម មានកូនពីរនាក់ប្រុស នៅក្នុង បន្ទុកឪពុកម្តាយ។ ជនរងគ្រោះចង់កនឹងខ្សែក្រវាត់ និងខ្សែភ្លើងដាំបាយតគ្នា។

តាមការបំភ្លឺរបស់បងស្រីជនរងគ្រោះឈ្មោះ អ៊ឹង ផល្លីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរធ្វើការរោងចក្របានឱ្យដឹងថា ជនរងគ្រោះ បានឈ្លោះជាមួយប្រពន្ធជាញឹកញាប់ ហើយប្រពន្ធបានទៅខេត្តក្រចេះ ដោយបានយកកូនទី២ទៅជាមួយផងទៅដប់ថ្ងៃហើយមិនទាន់មកវិញទេ។ ជនរងគ្រោះក៏បាននាំគ្នាផឹកស្រាបៀរជាមួយបងប្អូន និងមិត្តភក្ដិស្នាក់នៅផ្ទះជួលបួនប្រាំនាក់ ពីម៉ោង៧យប់រហូតដល់ម៉ោង១១យប់ក៏បែកគ្នាអស់។ ជនរងគ្រោះក៏មកចូលដេកក្នុងបន្ទប់ផ្ទះជួលវិញ ជាមួយកូនប្រុសបងឈ្មោះ អ៊ឹង សំរិទ្ធរ៉ាវី ភេទប្រុស អាយុ៧ឆ្នាំ។

លុះព្រឹកឡើងម៉ោងប្រហែល៥ និង៣០នាទីកូនប្រុសរបស់ជនរងគ្រោះបានស្រែកយំ ថា "ប៉ារបស់ខ្ញុំចងក"។ ពេលនោះបងស្រីបង្កើតរបស់ជនរងគ្រោះនៅជិតបន្ទប់គ្នាឮ ក្មួយស្រែកក៏រត់មកមើលឃើញប្អូនរបស់គាត់ស្លាប់ទៅហើយ។

សមត្ថកិច្ចបច្ចេកទេសស្រុកដោយមានការចូលរួមពីលោក គ្រូពេទ្យមេភូមិ-ឃុំ ប៉ូលិសប៉ុស្តិ៍ បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread