ឃើញទំនងរើសមកទុក!!! ជិះម៉ូតូដល់ព្រែកសំរោងប៉ូលិសឃាត់ខ្លួន

កណ្តាល ៖ ប៉ូលិសក្រុងតាខ្មៅបានឃាត់ជនសង្ស័យ២នាក់ក្នុងករណីរក្សាទុកសារធាតុញៀន ខុសច្បាប់កើតហេតុ ថ្ងៃទី១២ កញ្ញា ២០១៧​ វេលាម៉ោង​៦ល្ងាចនៅលើផ្លូវជាតិ លេខ២១ មុខឃ្លាំងជី ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២​ នាក់គឺ១-ឈ្មោះ​ ជេត លីម ភេទ​ប្រុស​ អាយុ​ ៥៥ ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅបច្ចុប្បន្នរស់នៅផ្ទះជួលភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុប (ឃាត់ខ្លួន) មានស្រុកកំណើត នៅភូមិឬស្សីចចក ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និង២.ឈ្មោះ ភា រដ្ឋ ភេទប្រុស២៣ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ស្នាក់នៅក្នុងឃ្លាំងជី ភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុក កំណើតនៅភូមិល្វា ឃុំមេសាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក)០១ កញ្ចប់​តូច និងម៉ូតូ​០១គ្រឿង C125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FM-1916។

ប៉ូលិសបន្តថា នៅពេលវេលាកើតហេតុដូចខាងលើ ឈ្មោះ ជេត លីមរត់ ម៉ូតូ ឌុបគេ ទៅចំការដូងហើយត្រឡប់មកវិញ មកដល់ផ្លូវ៦០ម៉ែត្រស្រាប់តែឃើញក្មេងៗ មួយ ក្រុមវាយគ្នា រួចរត់ចេញអស់ហើយបានជ្រុះថ្នាំញៀន១កញ្ចប់តូចនៅទីនោះ ក៏រើសយកមកទុកក្នុងហោប៉ៅ មកដល់ឃ្លាំងជីនៅភូមិព្រែកសំរោងឃាត់បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលសង្កាត់តាខ្មៅ និងបន្តមកផ្នែក ប្រឆាំងគ្រឿងញៀនក្រុងចាត់ការតាមនីតិវិធី៕

adverise with khmeread