ព្រះវិហារខ្មែរ នឹងលេចរូបរាងសាងសង់នៅលើទឹកដីជប៉ុននាពេលឆាប់ៗខាងមុខនេះ

    ដោយ-ខ្មែររីដ                                                
    ភ្នំពេញ-លោក ជំទាវសៀង ចាន់ ហេង និង 
     ពុទ្ធសាសនិកជន ព្រមជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន និងព្រះសង្ឃបានអញ្ជើញទទួលប័ណ្ណកម្មសិទ្ធដីធ្លី និង ត្រៀមរៀបចំសាងសង់វត្តបារមីគីរីខេមរាភ្នំបិតាធំ ស្ថិតក្នុងភូមិសិនបា ស្រុកអីសាហារ៉ា ខេត្តកាន់ណាការវ៉ា ប្រទេសជប៉ុន ក្រោមអធិបតីភាព សម្តេចព្រះឧត្តមបញ្ញាអគ្គធម្មជោតិកតិជៈ ដូង ផង់ ព្រះសមាជិកថិរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឧកញ្ញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ។

    ប្រវត្តិនៃការបង្កើតឡើងរបស់វត្តបារមីគីរីខេមរាភ្នំបិតាធំ ផ្តើមឡើងដោយកង្វះខាតនៃទីកន្លែង គោរពប្រតិបត្តិតាមបែបពុទ្ធិ សាសនា និងសំណូមពរនៃប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុន លោកជំទាវ សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍បានសម្រេចនិងសិក្សានូវលទ្ធិភាព ទីតាំង ព្រមជាមួយថវិការដើម្បីសាងសង់ទីអារាមរបស់ខ្មែរលើទឹកដីជប៉ុន។ 

    លោកជំទាវ សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ មានប្រសាសន៍ថា ព្រះរាជាណាចក្រ កម្ពុជា ជាប្រទេសកាន់ព្រះពុទ្ធសាសនា និងចាត់ទុកជាសាសនារដ្ឋ ព្រមជាមួយការលើកតំកើងក្នុងប្រពៃណីទំនៀម ទំលាប់នៃសានិកជន។ កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់និងធ្វើអោយមានការអភិវឌ្ឍន៍ សន្តិភាព ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ លោកជំទាវបានបន្តថាវិស័យព្រះពុទ្ធសាសនាបានផ្សារភ្ជាប់និង ចាក់ឬស្សយ៉ាងជ្រៅក្នុងជំនឿរបស់ប្រជាពលរដ្ឋ។ សាសនាព្រះពុទ្ធបានប្រៀនប្រដៅមនុស្សជាតិអោយស្គាល់គុណបុណ្យបាប កម្មផល ទង្វើរនៃមនុស្សគ្រប់ៗរូបបានប្រព្រឹត្តទាំងក្នុងអតីតជាតិ បច្ចុប្បន្នជាតិ និងអនាគតជាតិ។ ដោយមើលឃើញអំពីភាពចាំបាច់នៃការគោរពបូជា ចំពោះពុទ្ធសាសនារបស់ប្រជាពលរដ្ឋកម្ពុជារស់នៅក្នុង ប្រទេសជប៉ុន ទើបលោកជំទាវ សម្រេចទិញដីដែលមានទីតាំងគាប់ប្រសើរលើតំបន់ភ្នំ និងជាចំនុចកណ្តាលដែល មានប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលុបរស់នៅផងដែរ។

    ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុន មានក្តីសោមនស្សរីករាយជាពន់ពេកណាស់ដោយរយៈពេលជាង ៣៥ឆ្នាំ មកហើយពុំដែលមានវត្តខ្មែរ សម្រាប់ពុទ្ធសាសនិកគោរពប្រតិបត្តិនោះឡើយ នៅពេលចូលបុណ្យជាតិ បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិម្តងៗគឺមានការពិបាកក្នុងការស្វែងរកទីអារាមសម្រាប់រៀបចំពិធី ពិបាក ស្វែងរកព្រះសង្ឃសម្រាប់ស្វតធ្យាធម៍អារ្យ ឬរៀបចំពិធីបុណ្យនានាតាមសាសនាផងនោះ។ ប៉ុន្តែបច្ចុប្បន្នពេលនេះ ក្រោមសុខសន្តិភាព វិបុលសុខ វឌ្ឍនៈភាពសង្គមកម្ពុជា វត្តខ្មែរ ត្រូវបានចាប់បដិសណ្ឋិឡើងលើទឹកដីជប៉ុន រាជាណាចក្រនៃកាអភិវឌ្ឍន៍ វប្បធម៍ចាស់បុរាណ និងមិត្តភាព។
ទីអារាមវត្តបារមីគីរីខេមរាភ្នំបិតាហៅវត្តលោកយាយជំទាវហេង និងរៀបចំការបញ្ចុះបឋមសិលានាពេលឆាប់ៗ ខាងមុខ។ ប្រជាពលរដ្ឋកម្ពុជារស់នៅលើទឹកដីជប៉ុនរួមគ្នាសប្យាយរីករាយធ្វើបុណ្ឌដាក់វេនបិណ្ឌ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ យ៉ាងរីក រាយលើជើងភ្នំអូយ៉ាម៉ា ឬភ្នំបីតាធំ ក្នុងតំបន់ហ្សេមបា ជួបជុំក្នុងមហាគ្រួសារខ្មែរតែមួយ។


    បន្ទាប់អំពីពិធីសាសនា តាមបែបប្រណីទំនៀមទំលាប់ខ្មែរបុរាណបានបញ្ចប់ លោកជំទាវ ឧកញ៉ា សៀង ចាន់ហេង បានប្រគេនថ្វាយប័ណ្ណកម្មសិទ្ធដីធ្លី ដល់ ព្រះឧត្តមបញ្ញា អគ្គធម្មជោតិកតិជៈ ដូង ផង់ ព្រះសមាជិកថិរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា និងបន្តប្រគេនដល់ព្រះតេជគុណ ពើយ មេត្តា ប្រធានគណៈកម្មាធិការវត្ត បារមីគីរីខេមរាភ្នំបិតាធំ ហៅវត្តលោកយាយជំទាវហេង ដើម្បីរៀបចំសម្រាប់ការកសាងព្រះវិហារក្នុងពេលដ៏ខ្លីខាងមុខ។

    គួរបញ្ជាក់ថាវត្តបារមីគីរីខេមរាភ្នំបីតាធំ ហៅវត្តលោកយាយជំទាវហេង សាងសង់ឡើងតាមរចនាបថព្រះវិហារ វត្តតាខ្មៅ ខេត្តកណ្តាល។
ការចំណាយសាងសង់ ក៏សាងវត្តបារមីគីរីខេមរាភ្នំបីតាធំ ហៅវត្តលោកយាយជំទាវហេង មានចំនួនប្រមាណ ប្រហែលជិត៣លានដុល្លារសហរដ្ឋអាមេរិក៕

adverise with khmeread