នៅសុខៗឆេះខ្ទេចរថយន្តមួយគ្រឿង

ភ្នំពេញ ៖ មានអគ្គិភ័យឆេះរថយន្តមួយគ្រឿងកើតឡើងនៅក្នុងដីឡូត៍គ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលេខ១០១ ក្រុមទី១៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១៣ កញ្ញា ២០១៧នេះ។

ប៉ូលិសនិយាយថា ម្ចាស់រថយន្តឈ្មោះ ម៉េង រិទ្ធធា ភេទស្រី អាយុ​២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន។ មូលហេតុ​ ឆ្លងចរន្តអគ្គិសិនីពីក្បាលអាគុយ។ ខូចខាតសម្ភារៈ​ ឆេះរថយន្តម៉ាក Corolla  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2 I-0224  អស់ប្រហែល 30% និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

ភ្លាមៗនោះរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន​ ១ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ១ គ្រឿង ស្មើនឹង ៤ ម៉ែត្រគូប ហើយពន្លត់ចប់​ នៅវេលាម៉ោង​២ និង៣០នាទី រសៀល នាថ្ងៃខែឆ្នាំដដែល​៕

adverise with khmeread