ឡូយមែន!!! មន្ត្រីជាន់ខ្ពស់វៀតណាមស្នើបង្កើតសង្កាត់ភ្លើងក្រហមនៅតំបន់សេដ្ឋកិច្ចពិសេស ដើម្បីឱ្យសេដ្ឋកិច្ចរីកចម្រើន

អនុប្រធានសភាវៀតណាមនិយាយកាលពីថ្ងៃចន្ទទី ១១កញ្ញាថា ពេស្យាចារដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសវៀតណាមអាចនឹងស្របច្បាប់ដើម្បីជំរុញពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសនេះរួមជាមួយកាស៊ីណូ។

លោក Phung Quoc Hien អនុប្រធានរដ្ឋសភាបាននិយាយនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាថា ប្រទេសវៀតណាមគួរពិចារណាបង្កើតសង្កាត់ភ្លើងក្រហមស្របច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ជាទីដែលការហាមឃាត់លើអ្នកលេងល្បែងក្នុងស្រុកត្រូវបានដកចេញក្នុងការអនុវត្តសាកល្បង ។

លោក Phung Quoc Hien បានប្រាប់គណៈកម្មាធិការដែលត្រូវបានកោះប្រជុំដើម្បីជជែកពិភាក្សាលើពង្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសរបស់វៀតណាមយ៉ាងដូច្នេះ "ជីវិតគឺមានតម្រូវការជាក់ស្តែងបែបនេះ"។

លោកបានបន្ថែមថា "យើងត្រូវធ្វើជាមួយលំហូរតម្រូវការ និងបង្កើតយន្តការគ្រប់គ្រងសមរម្យ"។

វៀតណាមកំពុងរៀបចំធ្វើសេចក្តីសម្រេចចុងក្រោយស្តីពីការលើកទឹកចិត្តជាបន្តបន្ទាប់សម្រាប់តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ គឺតំបន់សេដ្ឋកិច្ចពិសេសវ៉ាន់ដុងនៅខេត្តក្វាងនិញ តំបន់សេដ្ឋកិច្ចពិសេសវ៉ាន់ផុងនៅខេត្តខាញ់ហូ ភាគកណ្តាល និង កោះរមណីយដ្ឋានភាគខាងត្បូងនៃខេត្តភូក្វុក។

រដ្ឋាភិបាលបានធ្វើឱ្យតំបន់ទាំងបីក្លាយជាមេដែកវិនិយោគដ៏សំខាន់ គឺប្រហាក់ប្រហែលនឹងប្រទេសសិង្ហបុរីនិងហុងកុងដែរ។ ខណៈពេលដែលកាស៊ីណូសម្រាប់តំបន់ទាំងនេះត្រូវបានអនុម័ត ថ្ងៃចន្ទគឺជាលើកដំបូងហើយនៃការបង្ហាញជាសាធារណៈជាផ្លូវការអំពើពេស្យាចារស្របច្បាប់នៅតំបន់ទាំងនោះ។

ការលេងល្បែងស៊ីសងនិងពេស្យាចារត្រូវបានចាត់ទុកថាជាអំពើទុច្ចរិតជាយូរមកហើយដែលត្រូវហាមឃាត់នៅក្នុងប្រទេសវៀតណាម ប៉ុន្ដែប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលបានអនុម័តច្បាប់ផ្អែកលើការប្រែប្រួលឥរិយាបថសង្គម៕ ប្រភព៖បរទេស

adverise with khmeread