កូរ៉េខាងជើងព្រមានធ្វើឱ្យអាមេរិក "ឈឺចាប់ដ៏ធំធេង" បន្ទាប់ពីអ.ស.ប ដាក់ទណ្ឌកម្មថ្មីលើខ្លួន

កូរ៉េខាងជើងបានព្រមានសហរដ្ឋអាមេរិកជាមួយ "ក្ដីឈឺចាប់ដ៏ធំធេង" ដែលខ្លួនបានរង បន្ទាប់ពីទណ្ឌកម្មថ្មីដាក់ចេញដោយអង្គការសហប្រជាជាតិ។

ប្រេសិតរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រចាំអង្គការសហប្រជាជាតិបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះការជ្រើសយកការប្រឈមុខនយោបាយ សេដ្ឋកិច្ច និងយោធា។

ប្រធានាធិបតី ដូណាល់ត្រាំ បាននិយាយថា ចំណាត់ការនេះគ្មានអ្វីឡើយបើប្រៀបធៀបទៅនឹងអ្វីដែលគួរនឹងកើតឡើងដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង។

ទណ្ឌកម្មអង្គការសហប្រជាជាតិគឺជាការប៉ុនប៉ងក្នុងការបង្អត់ប្រេងនិងចំណូលរបស់ប្រទេសនេះសម្រាប់កម្មវិធីអាវុធរបស់ពួកគេ។

វិធានការនេះរឹតបន្តឹងលើការនាំចូលប្រេងនិងហាមឃាត់លើការនាំចេញវាយនភណ្ឌ ហើយត្រូវបានអនុម័តបន្ទាប់ពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទីប្រាំមួយដ៏ធំរបស់កូរ៉េខាងជើងក្នុងខែនេះ៕ ប្រភព៖បរទេស

adverise with khmeread