តារាល្បីមួយរូបជួយទិញបន្លែទាំងអស់របស់ក្មេងប្រុសតូចម្នាក់នេះ ព្រោះអង្គុយលក់ទាំង ងោក គួរឱ្យអាណិត

ភាពក្រីក្រនៅប្រទេសហ្វីលីពីនកំពុងបង្កឱ្យមានក្មេងៗកាន់តែច្រើនរស់នៅតាមដងផ្លូវ។ ដោយហេតុថាគ្រួសារជាច្រើនមិនមានសមត្ថភាពបញ្ជូនកូនទៅសាលា ក្មេងៗទាំងនេះបានចេញសុំទានតាមដងផ្លូវឬធ្វើការងារដើម្បីជួយដល់ជីវភាពគ្រួសារ។

ទោះយ៉ាងណានាពេលថ្មីៗនេះមានរូបភាពក្មេងប្រុសម្នាក់អង្គុយលក់បន្លែ កំពុងល្បីពាសពេញបណ្ដាញសង្គមនៅហ្វីលីពីន ហើយដំណឹងនេះបានលេចឮដល់តារាសម្ដែងជើងចាស់លោកស្រី Sharon Cuneta។

លោកស្រី ដែលជាតារាចម្រៀងនិងសម្ដែងនៅប្រទេសហ្វីលីពីនចង់ដឹងកន្លែងដែលក្មេងប្រុសម្នាក់នេះលក់បន្លែ ព្រោះគាត់ចង់ជួយក្មេងម្នាក់នេះ។ ក្នុងរូបភាពថតដោយជនអានាមិក ក្មេងប្រុសអាចត្រូវឃើញដេកលង់លក់ព្រោះគាត់អស់កម្លាំងដោយសាររង់ចាំអតិថិជនទិញទំនិញរបស់ខ្លួន។

Cuneta សង្ឃឹមថា រូបភាពនេះនឹងល្បីរន្ទឺហើយនឹងដឹងឮដល់មនុស្សជាច្រើនដែលស្គាល់ក្មេងប្រុសនេះ។ ក្មេងម្នាក់នេះបានធ្វើឱ្យលោកស្រីក្ដុកក្ដួលក្នុងចិត្ត ដោយជំរុញឱ្យគាត់បង្ហាញចំណាប់អារម្មណ៍ចង់ជួយក្មេងប្រុសក្នុងការសិក្សានៅថ្ងៃអនាគត។

លោកស្រីក៏អះអាងថា គាត់ចង់ទិញបន្លែរបស់ក្មេងប្រុសទាំងអស់ជារៀងរាល់ថ្ងៃទៀតផង៕

 

@fannytfserrano TF, nasaan ang batang ito?!!! Gusto ko bilhin lahat ng tinda niya araw-araw tapos iba magtitinda dahil mag-aaral na siya!!! Waaahhh!!!

A post shared by Sharon (@reallysharoncuneta) on

adverise with khmeread