ហឹងត្រចៀកម្ខាង ត្រូវដោះស្រាយតាមរបៀបណា?

ហឹងត្រចៀកម្ខាង អាចបណ្ដាលមកពីកត្តាបីយ៉ាងដូចជា៖
១. បណ្ដាលមកពីអាចម៍ត្រចៀកដូចក្រមួនពូនផ្ដុំពេញក្នុងត្រចៀក
២. កត្តាថ្នាំពេទ្យ
៣. កត្តាអាយុ

* ការព្យាបាល៖
ជម្រើសព្យាបាលសម្រាប់អ្នកហឹងត្រចៀកម្ខាង អាស្រ័យលើស្ថានភាព។ ករណីខ្លះ ការបាត់បង់សោតវិញ្ញាណ គឺមិនអាចត្រឡប់មកវិញបានទេ។ ហើយវេជ្ជបណ្ឌិតណែនាំពីវិធីសង្គ្រោះសោតវិញ្ញាណមកវិញ ប្រសិនបើអ្នកអស់ជម្រើសព្យាបាលហើយនោះ។

ជម្រើសព្យាបាល តាមស្ថានភាពជំងឺដូចជា៖
១. ព្យាបាលដោយការវះកាត់ដុំសាច់ក្នុងត្រចៀក
២. ប្រើថ្នាំផ្សះដើម្បីព្យាបាលមេរោគ
៣. ប្រើថ្នាំ Steroid ដើម្បីកាត់បន្ថយការរលាក និងហើម
៤. ឈប់ប្រើថ្នាំ ដែលបង្កឱ្យបាត់បង់សោតវិញ្ញាណ។

ប្រសិនបើអ្នកហឹងត្រចៀកម្ខាងដោយសារតែអាចម៍ត្រចៀក អ្នកអាចព្យាបាលវាបានតាមរយៈការកម្ចាត់អាចម៍ត្រចៀកចោល។ ហើយចៀសវាងការប្រើសំឡីត្បារត្រចៀក ព្រោះវាអាចបណ្ដាលរឹតតែស្ទះរឹតតែខ្លាំងបាន៕

adverise with khmeread