ឃាត់ខ្លួនជនសង្ស័យបាន២នាក់ខណៈកំពុងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿង ញៀនខណ្ឧដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពីបទប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀននៅផ្លូវសុរាម្រឹត ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង១១ និង៣០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យទី១.ឈ្មោះ ថៃ ធុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ, ទី២ឈ្មោះ ផា វណ្ណះ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ។  

វត្ថុតាងចាប់យក៖ -ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន០២កញ្ចប់តូច (ចាប់យកពីឈ្មោះ ថៃ ធុយ) -កាបូបស្ពាយចំនួន០១ -ម៉ូតូ០១គ្រឿងម៉ាកស្កុបពីពណ៌សពាក់ ស្លាកលេខភ្នំពេញ 1AY.6777។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឧដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread