បើករថយន្តលឿនបុកក្បាលនាគរបាំងថ្ម ចែកទ្រូងផ្លូវបាក់អស់២កង់

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តសុខៗ ជ្រុលចង្កូតបុកក្បាលនាគ របាំងថ្ម ចែក ទ្រូងផ្លូវ២កង់បណ្តាលឱ្យរថយន្តផ្នែកខាងមុខទាំងស្រុង នៅវេលាម៉ោង ៣ ទៀបភ្លឺ នៅតាម បណ្តោយផ្លូវ ៥៩៨ កែងផ្លូវ៣១៥ សង្កាត់ទនេ្លបាក់សាក់ ខណ្ឌចំកាមន។

រថយន្តបង្កម៉ាក កាមរី (បាឡែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE - 9027 បើកបរដោយបុរសម្នាក់មិនស្គាល់ ឈ្មោះ វ័យប្រហែលជាង២០ឆ្នាំ។

ប្រភពព័ត៌មានឱ្យដឹងថា រថយន្តបង្ក បើកបរ តាមបណ្តោយផ្លូវ ម៉ៅសេទុង ទិសដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ ចំណុចកើត ហេតុ ដោយសារ តែរេចង្កូត ទៅខាងឆ្វេង ទៅបុកក្បាល នាគ ពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់២កង់។ ចំណែកឯរថយន្តបង្ក រងការខូចខាត ផ្នែកខាងមុខ យ៉ាងដំណំ ហើយអ្នកបើកបរ មិនរងរបួសបានគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្ក ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ៕


 

adverise with khmeread