Rio Ferdinand: Lukaku គួរតែយកគំរូតាមកីឡាករ Drogba ប្រសិនបើចង់ទទួលបានការស្រឡាញ់ពីអ្នកគាំទ្រ

          អតីតកីឡាករ Rio Ferdinand និយាយថា ខ្សែប្រយុទ្ធ Romelu Lukaku គួរ​ក្រឡេក​មើល​អតីតកីឡាករ Didier Drogba ប្រសិ​ន​​បើ​ខ្លួន​ចង់​បាន​ការស្រ​ឡាញ់​​ពីអ្នក​គាំទ្រ​របស់​​​​​ Man Utd។

          Lukaku គឺជាខ្សែប្រយុទ្ធ​ឆ្នើមម្នាក់នៅ​ក្របខណ្ឌ​ PL​ ប៉ុន្តែ​ Ferdinand ជឿថា ខ្សែប្រយុទ្ធរូបនេះនៅត្រូវ​ធ្វើ​ការងារ​ច្រើនទៀត​សម្រាប់​ក្លឹប​នេះ។ នៅពេលសួរនាំ​ថា តើ​កីឡាករ​សញ្ជាតិបែលហ្ស៊ិក​រូបនេះត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បីក្លាយជា​វីរបុរស​នៅ​ Man Utd នោះ Ferdinand បាន​និយាយថា “កីឡាករ​ដែលយើង​តាមដានពី មុនគឺ Didier Drogba ហើយគាត់គឺជា​កីឡាករ​ដែល Lukaku គួរក្រឡេកមើល​និងយកគំរូតាម”។

          Lukaku រកបាន​១គ្រាប់សម្រាប់ក្រុម Man Utd ក្នុងជ័យជម្នះ​៣-០ លើ​ក្រុម​ Basel កាលពីថ្ងៃអង្គារ​ ជាគ្រាប់បាល់​ទី​៦​សម្រាប់ក្លឹប​ Man Utd​ ប្រសិន​បើ​អ្នក​បូករួមទាំង​គ្រាប់បាល់ពេលដណ្តើម​ពាន Super Cup៕

adverise with khmeread