អ្នកចាត់ការក្លឹប New Shanghai រិះគន់ Carlos Tevez ដោយសារតែឡើងទម្ងន់

          គ្រូបង្វឹក​ក្លឹប New Shanghai លោក Wu Jinggui បាន​រិះគន់​ Carlos Tevezz ដោយសារតែកីឡាកររូបនេះឡើងទម្ងន់​។ លោក Wu អះអាងថា លោក នឹង​មិន​ជ្រើសរើស​ខ្សែប្រយុទ្ធ​ដែលមាន​ប្រាក់ឈ្នួល៦៥០.០០០​ផោន​ក្នុងមួយ សប្តាហ៍​នេះ​ទេ រហូតដល់​កីឡាករ​រូបនេះអាចរក្សាទម្ងន់របស់ខ្លួនបាន។

          លោក Wu អះអាងថា ថ្មីៗ​នេះ Tevez បានវិលត្រឡប់​មកចូលរួមជាមួយ​ក្លឹប​​វិញ​ បន្ទាប់ពីមានបញ្ហា​របួស​កំភួន​ជើង​ ប៉ុន្តែមិនបាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​លេងឲ្យក្រុម​របស់ខ្លួននោះទេ។

          លោក Wu បាននិយាយថា “​ខ្ញុំនឹងមិន​ជ្រើសរើស​ Tevez នៅពេលនេះទេ ។ គាត់មិនបាន​ត្រៀមខ្លួន​រួច​រាល់។ គាត់លេងមិនបានទេ។ Tevez ឡើង​ទម្ងន់​។ ខ្ញុំត្រូវទទួលខុសត្រូវ​ចំពោះក្រុមនិង​កីឡាករ​ផងដែរ”។

          Tevez បានក្លាយជាកម្មវត្ថុនៃការ​សើចចំអក​ពីសំណាក់ក្រុមអ្នកគាំទ្រ​របស់​ក្លឹប Shenhua អំឡុង​ការ​បង្ហាញមុខដំបូង​កាលពីខែមករា​ ហើយ​ក្រុម​របស់​ខ្លួន​ចាញ់​ក្រុម Henan Jianye ២-១ កាលពីថ្ងៃសៅរ៍មុន។

          Tevez បានក្លាយជា​កីឡាករ​ដែលមានតម្លៃខ្លួន​ខ្ពស់ជាងគេក្នុងពិភព   លោក​នៅពេលកីឡាករ​រូបនេះ​បានចូល​រួម​ជាមួយ​ក្លឹប Shenhua បន្ទាប់ពីផ្ទេរពី ក្លឹប Boca Juniors កាលពីខែធ្នូ​ ប៉ុន្តែកីឡាករ​រូប​នេះ​មាន​ការពិបាកក្នុងការ សម្របសម្រួល​នៅប្រទេសចិន ហើយ​ Tevez អាចរកបាន​ត្រឹម​២គ្រាប់ប៉ុណ្ណោះ ក្នុងការ​បង្ហាញមុខ​១១លើក៕

adverise with khmeread