លោក Andre Villas Boas ចោទប្រកាន់ក្លឹប Guangzhou Evergrande ថា បានប្រើល្បិចដើម្បីរារាំងដំណើររបស់ក្រុមលោក

          អតីតគ្រូបង្វឹកក្រុម Chelsea និងក្រុម Spurs លោក Andre Villas Boas ដែលបច្ចុប្បន្នគឺជាគ្រូបង្វឹករបស់​ក្លឹប Shanghai SIPG បានចោទប្រកាន់​ក្លឹប Guangzhou Evergrande ថា បានប្រើ​ល្បីច​​ បន្ទាប់ពី​ក្រុមរបស់​លោក​បាន​យក​ឈ្នះ​នៅវគ្គ​៨ក្រុមចុងក្រោយ AFC Champions League ។

លោក Villas Boas ​អះអាងថា ក្រុម​ម្ចាស់ផ្ទះគឺជាមេគំនិត​ក្នុងការ​រៀប​ចំ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាបន្តបន្ទាប់​ក្នុងបំណងរារាំងដំណើរ​របស់​ក្រុម SIPG ។​នេះគឺជា​លើកទី១​ហើយដែលក្រុម SIPG បាន​ឈាន​ដល់​វគ្គបួន​ក្រុម​ចុងក្រោយ​នៃក្របខណ្ឌនេះ ប៉ុន្តែ​លោក Villas Boas មិនសប្បាយចិត្តទេ។

          គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បានរិះគន់​អាជ្ញាកណ្តាល​ Alireza Faghani ដែលបានបណ្តេញ​កីឡាករ SIPG ពីរនាក់ក្នុង​ម៉ោង​បន្ថែម​ ប៉ុន្តែ​លោក បានរិះគន់ដល់​ក្លឹប Evergrande ដែលជា​ជើង​ឯកពីរសម័យ​ជាប់គ្នា។

          តាមវីដេអូឃ្លីបដែលគេបង្ហោះតាមប្រព័ន្ធ​អ៊ីនធើណិត គ្រូបង្វឹក SIPG រូប​នេះ​ហាក់ដូចជាកំពុងធ្វើដំណើ​ឆ្ពោះទៅកាន់​ការ​ប្រកួត​ ហើយ​ដូចជា​មាន​ការ​រា​រាំង​ជាបន្តបន្ទាប់នៅ​លើដងផ្លូវ​ ដែលបង្ករឡើងរថយន្តដដែល៕

adverise with khmeread