លួចម៉ូតូបានហើយ...តែគេចមិនរួចពីខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ូលិស​ប៉ុស្តិ៍ចាក់អង្រែ​ក្រោម ចាប់ខ្លួនក្នុងករណីលួចយកម៉ូតូ១គ្រឿងម៉ាកស្មាស់នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧  វេលា ម៉ោង ០៧ ព្រឹកនេះ នៅចំណុចមុខផ្ទះ លេខ១៤១៤ ផ្លូវលំ ភូមិ ទួលរកា ​សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។​

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ទៀង ច័ន្ទ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ សេរី ២០០៨ លេខតួ+លេខម៉ាស៊ីន ២១៨០៥៣ ពាក់ស្លាលេខភ្នំពេញ 1V.0698 បានប្រគល់ឱ្យជនរងគ្រោះឈ្មោះ សាន ប្រុសពៅ យកទៅរក្សាទុកប្រើប្រាស់​បណ្តោះអាសន្ន។ 

ចំណែកជនរង​គ្រោះឈ្មោះ សាន ប្រុសពៅ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកក្លឹបកំសាន្តថប ស្នាក់នៅចំណុចកើតហេតុខាងលើ។

ប៉ូលិសបន្តថា មុនពេលជនរងគ្រោះឈ្មោះ សាន ប្រុសពៅ បានចតម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់​ស្លាលេខភ្នំពេញ 1V 0698 មកចតទុកនៅមុខផ្ទះ ដោយពុំបានចាក់សោកម៉ូតូ (សោកម៉ូតូខូច) ហើយចូលទៅ​សម្រាក​ក្នុងផ្ទះ។

ពេលនោះជនសង្ស័យឈ្មោះ ទៀង ច័ន្ទ បានដើរមកធ្វើសកម្មភាពលួចយកជិះគេច​ខ្លួនតែជនរង​គ្រោះ​បានដឹងទាន់ក៏បានដេញតាម និង ស្រែកឆោឡោឡើង។ ទន្ទឹងមនោះកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែ​ក្រោ​ម​បានមកដល់ក៏ឃាត់ខ្លួនជនសង្ស័យមកសាកសួរចាត់ការតាមច្បាប់តែម្តង។

បច្ចុប្បន្នជន​សង្ស័យឈ្មោះ ទៀត ច័ន្ទ ឃាត់ខ្លួននៅ​អធិការដ្ឋានខណ្ឌដើម្បី​កសាងសំណុំ​រឿងតាមនីតិវិធី៕

adverise with khmeread