ប៉ូលិសស្រុកកោះធំបានឃាត់ខ្លួនជនសង្ស័យម្នាក់ទិញថ្នាំញៀនមកលក់បន្ត

កណ្តាល ៖ ប៉ូលិសស្រុកកោះធំបានឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ត្រូវបានដកហូតកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាចនៅចំណុច ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះគ្រុយ ស្រ៊ិ ភេទប្រុស​ អាយុ៣៨ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ លីជី (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ០៣កញ្ចប់ (ធំ០២,តូច០១) -ប្រាក់រៀលចំនួន ៦,៤០០៛ -ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ កណ្ដាល 1E-2631- ទូរស័ព្ទចល័តចំនួន ០១គ្រឿង។

ប៉ូលិសបន្តថា កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងប៉ូលិសប៉ុស្ដិ៍សំពៅពូន បានចល័តល្បាតនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។ ពេលនោះក៏បានទទួលព័ត៌មានពីមហាជនល្អថា: មានមុខសញ្ញាសង្ស័យចែកចាយគ្រឿងញៀនយ៉ាងសកម្ម កំពុងធ្វើសកម្មភាពលក់ និងចែកចាយគ្រឿងញៀន នៅចំណុច ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ 

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍សំពៅពូន សហការជាមួយកម្លាំងជំនាញស្រុកកោះធំ បានចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ កបានជួប មុខសញ្ញាសង្ស័យឈ្មោះ គ្រុយ ស្រ៊ិ រួចត្រួតពិនិត្យរកឃើញមានថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០៣ កញ្ចប់(ធំ ០២,តូច០១)នៅជាប់នឹងខ្លួនជនសង្ស័យ ។

ជនសង្ស័យរួមនិងវត្ថុតាងដូចបានចាប់យកខាងលើ បញ្ជូនមកកាន់អធិការដ្ឋានស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ គ្រុយ ស្រ៊ិ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០៣ កញ្ចប់ ខាងលើនេះ ពិតជារបស់ខ្លួន បានទិញ យកមកលក់ឱ្យគេបន្ត ប្រាកដមែន៕

adverise with khmeread