លឹបនៅ EPL ត្រៀមជើងការបន្ទាប់ពីកីឡាករ Timo Werner ព្រលយពាក្យថា ចង់មកលេងនៅអង់គ្លេសជាងអេស្ប៉ាញ

          កីឡាករ​ Timo Werner របស់ក្លឹប Leipzig បាន​ធ្វើ​ឲ្យ​ក្លឹបធំៗ​នៅ​ក្រ​បខណ្ឌ​ EPL ​ត្រៀម​ជើង​កា​រ​។ ខ្សែប្រយុទ្ធ Werner បន្ត​រកបានគ្រាប់​បាល់ដ៏អស្ចារ្យ​ឲ្យ​ក្រុម RB Leipzig ចាប់តាំងពី​ផ្ទេរមក​កាលពីឆ្នាំមុន​ ដោយ​រកបាន​៧គ្រាប់ក្នុងការ​បង្ហាញមុខ​៦លើក​សម្រាប់ក្លឹបនេះនិង​ប្រទេសរបស់ខ្លួន​នៅរដូវកាល​នេះ។

          គេរំពឹងថា ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ​ នឹងក្លាយជា​គោលដៅ​ផ្ទេរ​មួយក្នុងចំណោមគោលដៅ​ផ្ទេរដែលមានតម្លៃ​ខ្ពស់​របស់ក្លឹបធំៗនៅ​តំបន់​អឺរ៉ុបនៅ​ឆ្នាំ​ក្រោយ។

ក្រុម Real Madrid ត្រៀម​ដាក់សំណើផ្ទេរ​កីឡាករ​វ័យ២១​ឆ្នាំ​រូបនេះ​​ ប៉ុន្តែ Werner សារភាពថា ខ្លួន​ចាប់អារម្មណ៍ចង់លេងជាមួយក្លឹបនៅអង់គ្លេស​ច្រើន​ជាង​លេងនៅអេស្ប៉ាញប្រសិនបើ​ចាកចេញពី​ក្លឹប Leipzig ។

          Werner បាន​និយាយថា “​នៅអេស្ប៉ាញមាន​ក្លឹបធំបី​ Barcelona, Real Madrid និង Atletico Madrid ។​​ ប៉ុន្តែនៅអង់គ្លេសមាន​ច្រើន​ដូចជា Arsenal, Chelsea, Spurs, Liverpool, Man Utd និង​ Man City ជាដើម”។

          Werner រកបាន២១គ្រាប់កាលពីរដូវកាល​មុន ហើយជួយឲ្យក្រុម Leipzig បញ្ចប់នៅលេខរៀងទី​២​នៅក្របខណ្ឌ Bundesliga និង​ទទួលបាន​ឱកាស​បង្ហាញ​មុខនៅ​ក្រប​ខណ្ឌ​ CL ជាលើកដំបូង​នៅក្នុងប្រវតិ្តដ៏ខ្លីរបស់​ខ្លួន”៕

adverise with khmeread