កំពុងគាស់សោទ្វារផ្ទះលួចទ្រព្យសម្បត្តិជួបប៉ូលិស...

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសបញ្ជូនទៅតុលាការនាថ្ងៃទី១៤ ញ្ញានេះ បន្ទាប់ពីសមត្ថកិច្ចធ្វើការល្បាតតាមភូមិសាស្រ្ត ប្រទះឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពឆ្កឹះសោរផ្ទះប្រជាពលរដ្ឋ ត្រូវបានឃាត់ខ្លួនទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ នាថ្ងៃទី១១ កញ្ញា ២០១៧វេលាម៉ោង ១១ និង១០នាទី នៅចំណុចភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហួន ហ៊ុល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ដែកសរសៃតូចច្នៃជាឧបករណ៍សម្រាប់ ឆ្កឹះសោ ចំនួន០១។

ប៉ូលិសបន្តថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍រដ្ឋបាល ពញាឮ បានចុះល្បាតតាមភូមិសាស្រ្តរបស់ខ្លួន។​ លុះល្បាត ដល់ចំណុច កើតហេតុ បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពឆ្កឹះសោបន្ទប់ អនុវិទ្យាល័យពញាឮ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន ស្រុកពញាឮដើម្បីសាកសួរ។

ជនសង្ស័យបានសារភាពថា ខ្លួនបានយកឧបករណ៍ឆ្កឹះសោចាក់ឆ្កឹះសោបន្ទប់សាលាក្នុងគោលបំណងលួចយកសម្ភារៈក្នុងបន្ទប់ ដើម្បីយកទៅលក់។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានស្រុកពញាឮ ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕


 

adverise with khmeread