រថយន្តធំកៀររថយន្តតូចខ្ទេចមួយចំហៀង

កណ្តាល ៖ រថយន្ត​ Sina បត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តធុនធំបុកបណ្តាលឱ្យខូចខាត រថយន្តទាំងសងខាង នាថ្ងៃទី១៣ កញ្ញា ២០១៧ វេលាម៉ោង២ និង៥០នាទីលើកំណត់ផ្លូវ លេខ១ស្ថិតក្នុងភូមិអំពិលទឹក​​ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឱ្យរថយន្តខូចធ្ងន់១គ្រឿង-ខូចរថយន្តស្រាល១គ្រឿង មិនមានមនុស្សរងរបួសទេ។

ប៉ូលិសនិយាយថា ភាគីខាងរថយន្តឈ្មោះ ដួង រ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បើកបររថយន្ដម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភព 2A-2734 ខូចខាតទ្វារខាងស្ដាំផ្នែកខាងក្រោយ។

ចំណែកភាគីខាងរថយន្ដសណ្ដោងឈ្មោះ អឹម ឌឺន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្ដមានទីលំនៅភស្រះព្រឺង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ចាម បើកបររថយន្ដប្រភេទសណ្ដោង ពណ៌ខៀវ ពាក់ស្លាកលេខ ភព 3C-2903 ខូចខាតខាងមុខផ្នែកខាងស្ដាំ។

ក្នុងករណីនេះបណ្ដាលមកពីរថយន្ដម៉ាកស៊ីណាបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ ចំពោះរថយន្ដទាំងពីយករក្សាទុកនៅអធិការដ្ឋានស្រុកលើកដែករង់ចាំការដោះស្រាយតាមនីតិវិធី៕

adverise with khmeread