adverise with khmeread 1

ឈាម​ស្រែក​ស្បែក​ហៅ ឃាតករ​កាត់​យក​ក្បាល​នារី​ម្នាក់​ត្រូវ​ចាប់ខ្លួន (​មាន​វីដេអូ​)

     សៀមរាប ៖ "​ឈាម​ស្រែក​ស្បែក​ហៅ កម្ម​ពារ​មាន​ពិត​" នា​ល្ងាច​ថ្ងៃទី​១៣កុម្ភ​:​សមត្ថកិច្ច​ចម្រុះ​មាន​ប៉ូលិស សហការ​ជាមួយ​អាវុធហត្ថ​ខេត្តសៀមរាប​បាន​ចាប់បាន​ឃាតក​សម្លាប់​កាត់​ក្បាល​នារី​វ័យក្មេង​ដាច់ចេញពី​ដងខ្លួន​នៅផ្ទះ​សំណាក់​ប្រាសាទកែវ​ហើយ ពេល​ឃាតករ​យង់ឃ្នង​រូបនេះ​កំពុង​យក​ក្បាល​នារី​រងគ្រោះ​ដុត​កម្ទេចចោល​បំបាត់ភស្តុតាង​សមត្ថកិច្ច​។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ បម្រើការ​នៅ​ភូមិ​វប្បធម៌ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សំ ភា​រ៉ាត់ អាយុ​៤០ ស្រុកកំណើត នៅ​ខេត្តបាត់ដំបង​។​

    គួរ​បញ្ជាក់ថា​ឃាតកម្ម សាហាវ ព្រៃផ្សៃ ជនដៃដល់ សម្លាប់​កាត់​ក្បាល ក្មេងស្រី​ម្នាក់ ហើយ​យក​ក្បាល​ទៅ​បាត់ នៅផ្ទះ​សំណាក់​ប្រាសាទកែវ​ផ្លូវ​ផ្សា​រញ៉ែ ខេត្តសៀមរាប សមត្ថកិច្ច​ចម្រុះ​បាន​ត្រួតពិនិត្យ​សាកសព​តែ​រក​ក្បាល​មិនឃើញ​។​

    ហេតុការណ៍ ភ្ញាក់ផ្អើល​បាន កើតឡើង នៅ​ម៉ោង​១២​ថ្ងៃត្រង់ ទី​១៣​កុម្ភ​:  ឆ្នាំ​២០១៦​នេះ នៅ​ផ្លូវ​ផ្សា​រញ៉ែ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ចំណុច​ផ្ទះសំណាក់ យីហោ​ប្រាសាទកែវ​បន្ទប់​លេខ​៣០១ ។​សាកសព អាច​ឃាតក សម្លាប់​នៅវេលា​ម៉ោង​ប្រមាណ​៤ ទៀបភ្លឺ ថ្ងៃទី​១៣​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​។​

    ក្រោយ​ការស្រាវជ្រាវ​សមត្ថកិច្ច​បាន​ចាប់​ឃាតករ​បាន​ខណ​:​ពេល​យក​ក្បាល​របស់​នាង​ទៅ​ដុតចោល ។​បើតាម​ការសារភាពរ​បស់​ឃាតករ​ថា មូលហេតុ​សម្លាប់​មកពី​ដណ្តឹង​នាង​មិនបាន ដោយសារតែ​ឃាតករ​រូបនេះ​លែងលះ​ប្រពន្ធ​មិនទាន់​ដាច់ស្រេច ៕​

 

adverise with khmeread

មតិយោបល់