ប៉ូលិសចាប់ខ្លួនមនុស្សបួននាក់ បន្ទាប់ពីមានការប៉ះទង្គិចនៅពហុកីឡាដ្ឋាន Emirates Stadium

          ប៉ូលិស​បានបញ្ជាក់ថា មនុស្សបួន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ បន្ទាប់បង្ករការ​រំ​ខាន​នៅ​ពហុកីឡាដ្ឋាន Emirates Stadium ។

          ការប្រកួត​រវាងក្រុម​​ Arsenal និងក្រុម Cologne របស់​អាល្លឺម៉ង់នៅក្រប​ខណ្ឌ Europa League ត្រូវ​បាន​ពន្យារ​ពេល​មួយម៉ោង​ដោយសារតែ​មាន​បញ្ហា​នៅ​ក្រៅទីលាន​មុន​ការ​ប្រកួត​ចាប់ផ្តើម។

          សេចក្តីថ្លែងការណ៍​របស់​សមត្ថកិច្ច​បាន​លើកឡើងថា “​មន្ត្រីជាច្រើន​បាន​ធ្វើ​ដំណើរទៅកាន់ទីលាន​ បន្ទាប់ពី​មានសេចក្តីរាយការណ៍​អំពី​ការចលាចល​នៅ​ពហុកីឡាដ្ឋាន Emirates Stadium ទីដែល​អ្នក​គាំទ្រ​បាន​ជួបជុំដើម្បីទស្សនា​ការ​ប្រកួត​រវាង Arsenal និងក្រុម​ Koln “។

            អ្នកគាំទ្រ​ប្រហែល​២០.០០០នាក់​របស់ក្រុមអាល្លឺម៉ង់​បាន​បង្ហាញមុខ​នៅទី​ក្រុងឡុងដ៍សម្រាប់ការ​ប្រកួត​នេះ បើទោះបីជា​មាន​ការលៃសំបុត្រត្រឹមតែ​៣,០០០​សំបុត្រក៏ដោយ”។

 

            ប៉ូលិស​និង​ក្រុម​រៀបចំសណ្តាប់ធ្នាប់បានព្យាយាម​គ្រប់គ្រងក្រុមអ្នក​គាំទ្រ​ខណ:​ច្រកចូល​ត្រូវបាន​បិទ​ មុន​ពេល​ពួកគេ​ត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលទីលាន​ប្រកួត​៕

 

adverise with khmeread