Alexis Sanchez បដិសេធចំណាប់អារម្មណ៍របស់ Real Madrid ហើយថា ចង់ចូលរួមជាមួយ Man City ជាង

ខ្សែប្រយុទ្ធ Alexis Sanchez របស់ក្រុម Arsenal នៅតែចង់​ចូលរួមជា​មួយ ក្រុម Man City បើទោះបីជាមានការ​អូសទាញ​ពី​ពហុកីឡាដ្ឋាន Bernabeu ហើយ​ការ​បញ្ជាក់ច្បាស់​ថា ខ្លួននឹងផ្ទេរទៅចូល​រួម​ជា​មួយ​ City ដែល​ទំនងជា​កើតឡើង នៅ​រដូវក្តៅឆ្នាំ​ក្រោយ​ នៅពេល​កីឡាករ​រូប​នេះ​ផុត​កិច្ចសន្យាជាមួយ Arsenal។

ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez បាន​បញ្ចូល​ខ្សែប្រយុទ្ធ Alexis Sanchez របស់ Arsenal ក្នុងបញ្ជី​កីឡាករជាគោលដៅ​ផ្ទេរ។ ប៉ុន្តែ​ Sanchez​ អះអាងថា ខ្លួនចង់ចូលរួម​ជាមួយ​ City។

City មាន​ទំនុកចិត្ត​ថា នឹងទទួលបាន​ខ្សែប្រយុទ្ធរូប​នេះ បន្ទាប់ពី​ខកខាន​មិន​បាន​ផ្ទេរកីឡាករ​រូបនេះនៅ​ថ្ងៃចុងក្រោយនៃរដូវកាល​ទិញដូរ​កីឡាករ​ជាមួយ​នឹង​សំណើ​ផ្ទេរ​ ៦០​លានផោន​។

មានន័យថា Arsenal នឹងបាត់បង់ទឹកប្រាក់៦០លានផោន​ បន្ទាប់ពី​សម្រេច ចិត្ត​មិន​ទទួល​យកកញ្ចប់​ទឹកប្រាក់នេះ ប៉ុន្តែ​ Arsenal នៅតែជឿថា Sanchez អាចជួយពួកគេ​ត្រឡប់​មក​ក្របខណ្ឌ CL វិញ។

ឯក្រុម Real Madrid ចង់ពង្រឹង​តំបន់​ប្រយុទ្ធរបស់ខ្លួន បន្ទាប់ពី​លក់​ចេញ​កីឡាករ Alvaro Morata ដែល​ធ្វើ​ឲ្យ​ពួកគេនៅ​ខ្វះជម្រើស​ និងដោយមាន​ការ​សង្ស័យ​ជុំវិញ​អនាគតយូរអង្វែង​របស់ Gareth Bale ដូច្នេះ Sanchez អាចជា​ជម្រើស​មួយសម្រាប់ពួកគេ៕

adverise with khmeread