adverise with khmeread 2

ឃាត់​បុរស​ម្នាក់​លួច​កាត់​ខ្សែក​កូនក្មេង​

     កណ្តាល​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី ១៣​កុម្ភ​:២០១៦ នៅ​ចំណុច​វត្ត​សុវណ្ណ​មរកត ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​កាត់​ខ្សែក​ពី​កុមារា​អាយុ​៦​ឆ្នាំ ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ចាប ចំណាន ភេទ​ប្រុស អាយុ ៦​ឆ្នាំ ជនជាតិ​ខ្នែ​រ មុខរបរ ក្នុងបន្ទុក នៅ​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់​
​កណ្តាល ខេត្តកណ្តាល​ឪពុក​ឈ្មោះ យ៉ាន់ ចាប​អាយុ​៤៨​ឆ្នាំ​និង​ម្តាយ​ឈ្មោះ សឹង នី​អាយុ​៤៥​ឆ្នាំ​។​

    ចំណែក​ជនល្មើស​ឈ្មោះ ឡុង នឿន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ល្វាង ឃុំ​ថ្នល់​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម (​ឃាត់ខ្លួន​)​។​

     វត្ថុតាង​ចាប់យក​:១-​ខ្សែ​លោហ​:​ធាតុ​ពណ៌​ក្រហម ចំនួន​មួយ​,២-​បន្តោង ចំនួន​មួយ​និង​៣-​កូន​កន្ត្រៃ​ដែក ចំនួន​មួយ ។​

      ប៉ូលិស​បន្តថា នៅ​ថ្ងៃទី ១៣​កុម្ភ​:២០១៦ វេលា​ម៉ោង​៨​យប់​ឈ្មោះ យ៉ាន់ ចាប ភេទ​ប្រុស បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ឈ្មោះ សឹង នី និង​កូនប្រុស​ឈ្មោះ ចាប ចំណាន ចេញពីផ្ទះ​មក​មើលល្ខោន​បាសាក់ នៅក្នុង​វត្ត​សុវណ្ណ​មរកត នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

    ពេលមកដល់​ឈ្មោះ យ៉ាន់ ចាប បាន​ពរ​កូន​មក​មើល​កន្លែង​ជិះសេះ​ហោះ លុះដល់​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ឈ្មោះ ចាប ចំណាន ក៏បាន​ស្រែកប្រាប់​ឱ​ពុក​ខ្លួន​ថា មាន​ចោល​លួច​កាត់​ខ្សែក ។​

    ភ្លាមនោះ​ឈ្មោះ យ៉ាន់ ចាប ត្រូវជា​ឱ​ពុក​ក៏​ស្ទុះ​ចាប់​ជនល្មើស​ឈ្មោះ ឡុង នឿន បន្ទាប់​បាន​រកឃើញ​ខ្សែក និង​កូន​កន្ត្រៃ​ដែក​នៅ​លើដី​ក្រោម​ជើង​ជនល្មើស ហើយ បានប្រគល់​ឲ្យ សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​កំពង់ចំលង និង​បាន​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់