adverise with khmeread Untitled 1

ឆក់​សម្ភារ​:​ជនបរទេស​ត្រូ​ប៉ូលិស​វ៉ៃខ្នោះ​២​នាក់​

    ព្រះសីហនុ​៖  ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ជា​មធ្យោបាយ បានធ្វើ​សកម្មភាព ឆក់​សម្ភារ​:​ជនបរទេស បានសម្រេច​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន ភ្លាមៗ​នោះ ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋ​បាន​សង្កាត់​លេខ​៤, កម្លាំង​អធិការ​ក្រុង និង​កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ ធ្វើការ​បង្ក្រាប និង​ចាប់បាន នៅ​ម៉ោង​១១​និង ៣០​នាទី ថ្ងៃទី​១៣​កុម្ភ​:២០១៦ នៅ​ឆ្នេរសមុទ្រ​អូរត្រេះ ស្ថិតនៅ​ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ ។​

  ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ALEKSANDER  VASIL YEVICK ភេទ​ប្រុស អា​ហុ​៣៥​ឆ្នាំ​សញ្ជាតិ​រុស្ស៊ី​កាន់​លិខិតឆ្លងដែន​លេខ​: 72 04 496893 ។​

   ចំណែក​ជនសង្ស័យ​១-​ឈ្មោះ​ជា ចា​ន៉​រ៉ូ​សា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ និង ២-​ម៉ឹក ចក់ ហៅ រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងផ្សារដែក ស្នាក់នៅ​ផ្ទះជួល ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។​

  វត្ថុតាង​ចាប់​យកបាន​រួមមាន​:  ១.​កាបូបស្ពាយ​ចំនួន​២, ២.​ទូរស័ព្ទដៃ ចំនួន​១ ៣.​អាវយឺត​ដៃខ្លី ២,  ៤. VIZA card ១ និង​សំភា​រះ​មួយចំនួនទៀត ជា​ផល​ចោរកម្ម ,  ៥. ម៉ូតូ​ស្កុប​ពី ១​គ្រឿង ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​បន្ត​នីតិវិធី បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

មតិយោបល់