បង្ក្រាបចាប់ខ្លួនជនជាតិចិន៥០នាក់ពាក់ព័ន្ធករណីបោកលុយតាមទូរស័ព្ទ និងប្រព័ន្ធ Internet

ភ្នំពេញ ៖ កម្លាំងប៉ូលិសអន្ដោប្រវេសន៍ក្រសួងសហការជាមួយកម្លាំងប៉ូលិសខណ្ឌចំការមន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាបជនជាតិចិន៥០នាក់ ដែលពាក់ព័ន្ធករណីបោកលុយតាមទូរស័ព្ទ និងប្រព័ន្ធ Internet។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថា ប្រតិបត្តិការនេះ​ធ្វើឡើង នៅតាមបណ្តោយផ្លូវ៤៦២ ស្ថិតនៅភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។

លោកប្រធាននាយកដ្ឋានរូបនេះ បន្តថា ជនជាតិចិនដែលបានឃាត់ខ្លួនមានចំនួន៥០នាក់ ក្នុងនោះស្រី៧នាក់ ដែលបានធ្វើសកម្មភាពបោកលុយតាមប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធ Internet។

បច្ចុប្បន្ន​ជនជាតិចិនទាំង៥០នេះ ត្រូវ​បានបញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

adverise with khmeread