លោក Antonio Conte ពន្យល់ពីមូលហេតុដែល Danny Drinkwater ត្រូវរង់ចាំ

          លោក Antonio Conte បានសារភាពថា លោកមិន​ទាន់​ដឹងថា ពេលណា ទើប Danny Drinkwater អាចចូល​លេង​នោះទេ បន្ទាប់ពី​ខ្សែបម្រើ​ Chelsea ​រូប​នេះ​រងរបួសធ្ងន់គួរ​សម។

          Drinkwater មិនទាន់បានបង្ហាញមុខសម្រាប់ការប្រកួត​របស់ Chelsea នៅ ឡើយ​ទេ បន្ទាប់ពី​ផ្ទេរនៅថ្ងៃចុងក្រោយ​នៃរដូវកាលទិញដូរ​កីឡាករ​ក្នុងតម្លៃ​៣៥ លានផោនពីក្លឹប Leicester ដោយសារតែបញ្ហារបួស​កំភួន​ជើង​នៅពេល​ហ្វឹក​ហាត់។

          លោក Conte ​អន្ទះសាចង់​បាន Drinkwater មកពង្រឹងក្រុម​របស់លោក​ ប៉ុន្តែនៅពេលនេះមិនដឹងថា កីឡាករ​រូបនេះអាចត្រឡប់​ចូល​លេងនៅ​ពេលណា​ទេ។

          គ្រូបង្វឹក​ Chelsea រូបនេះបាននិយាយថា “​គាត់មានបញ្ហាសាច់ដុំកំភួន​ជើង​។ ខ្ញុំគិតថា វាពិតជាពិបាក​។ គាត់ត្រូវការ​ពេល​វេលា ដើម្បីព្យាបាលរបួស”។ លោកបន្តថា “គួរឲ្យ​អាណិត ពីព្រោះគាត់​ចាប់ផ្តើម​ធ្វើការងារ​និង​កែលម្អលក្ខ​ខណ្ឌកាយសម្បទា”​។

          ស្របពេលជាមួយគ្នានោះដែរខ្សែបម្រើ Eden Hazard បានត្រឡប់មកវិញ​ ហើយ​រំពឹងថា កីឡាកររូបនេះត្រៀមខ្លួន​រួច​រាល់​សម្រាប់ការ​ប្រកួតជាមួយក្រុម Arsenal ​នៅ​ថ្ងៃអាទិត្យ៕

adverise with khmeread