adverise with khmeread %e1%9f%a3%e1%9f%a4%e1%9f%a1%e1%9f%a2%e1%9f%a3

យក​ប៊័​ង​តោ​កាប់​ឲ្យ​របួស​២​នាក់​ជាប់​ខ្នោះ​

     ស្ទឹងត្រែង ៖ យុវជន​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ស្ទឹងត្រែង​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃទី​១២​កុម្ភ​:​ឆ្នាំ​២០១៦ ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​នៅ​ចំណុច​ភូមិ​ស្រែ​ពោធិសង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

    ប៉ូលិស​និយាយថា ការឃាត់ខ្លួន​យុវជន​រូបនេះ​គឺ​យោងតាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា ឱ្យធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទ្រី សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ឈ្មោះ កែវ ទី

​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្តី​ពីបទ ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង ដែល​បាន​កាប់​នឹង​កាំបិត ដំបង បណ្តាលឱ្យ​របួសធ្ងន់​២​នាក់​ឈ្មោះ លី

កូ​វ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ឈ្មោះ លី សីហា ភេទ​ស្រី អាយុ​២០​ឆ្នាំ និង​ឈ្មោះ លី យូគី ភេទ​ប្រុស អាយុ​២១​ឆ្នាំ របួសស្រាល ។​

    ក្នុងករណី​ខាងលើនេះ ការិយាល័យ​ជំនាញ កំពង់​កសាង​សំណុំ រឿង​និង​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

មតិយោបល់