Man City ត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ Kevin De Bruyne

          ក្លឹប​​​ Man Utd នឹង​ផ្តល់កិច្ច​សន្យា​ថ្មី​ដល់​ខ្សែប្រយុទ្ធ Kevin de Bruyne ដែល​មាន​ប្រាក់ឈ្នួល​២០០.០០០​ផោន​ក្នុងមួយសប្តាហ៍​ ។

          អ្នកចាត់ការ​របស់​ក្លឹប​ City លោក Pep Guardiola បាន​ចាត់​ទុក​ខ្សែបម្រើ​សញ្ជាតិ​បែល​ហ្ស៊ិក​រូបនេះ​ថា ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កី​ឡាករ​ឆ្នើម​បំផុតក្នុង​ពិភព​លោក​ បន្ទាប់ពី​ក្រុម City យកឈ្នះ​ក្រុម Feyenoord ៤-០ នៅ​ក្រប​ខណ្ឌ​ CL ហើយ​ថ្នាក់ដឹកនាំ​ក្លឹបនេះចង់ផ្តល់កិច្ចសន្យា​យូរ​អង្វែង​ដល់​កីឡាករ​រូបនេះជា​រង្វាន់។

            De Bruyne នៅសល់កិច្ចសន្យាបីឆ្នាំទៀត ប៉ុន្តែ​ Man City សង្ឃឹមថា នឹង​ចាប់ផ្តើម​ចរចា​ប៉ុន្មានខែខាងមុខ​នេះ ដើម្បីរក្សាទុកកីឡាករ​រូបនេះ​នៅ​ពហុកី​ឡា ដ្ឋាន Etihad ខណៈ​ពេលកំពុងលេង​ឡើង​ដល់​កម្រិត​កំពូលនៃ​អាជីព​របស់ខ្លួន។

            City ដឹងច្បាស់ថា មាន​ក្លឹបមួយចំនួននៅអឺរ៉ុប​ចាប់អារម្មណ៍នឹងកីឡាករ​រូប​នេះ ប្រសិនបើ​ពួកគេបណ្តោយ​ឲ្យកិច្ចសន្យា​របស់ De Bruyne ឈាន​ចូល​ដល់​រយៈ​ពេល​ពីរ​ឆ្នាំ​ចុងក្រោយនោះ។

            ខ្សែបម្រើ​វ័យ២៦​ឆ្នាំ​រូបនេះ​បានតាំងទីលំនៅក្នុងទីក្រុង​ម៉េនឆេស្ទ័រហើយ​ពេញចិត្តធ្វើ​ការងារ​ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola៕

adverise with khmeread