adverise with khmeread Facial hair

រូបមន្ត​ធម្មជាតិ​នេះ​នឹង​បំបាត់​រោម​លើ​មុខ​របស់​អ្នក ជារ​រៀងរហូត​

​ស្ទើរតែ​គ្រប់​ស្ត្រី​ទាំងអស់​កំពុង​ជួប​ការលំបាក​ជាមួយនឹង​រោម​លើ​មុខ​ដែល​ខ្លួន​មិន​ចង់បាន ជាពិសេស​រោម​ពុកមាត់​តែម្តង​។ ស្ត្រី​ភាគច្រើន​ដែល​ជួបប្រទះ​នឹង​បញ្ហា​នេះ បាន​ប្រញាប់​ទៅរក​ថ្នាំ​ជម្រុះ​រោម​ភ្លាម ដែល​វា​ជួយ​បំបាត់​រោម​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ 

​ទោះយ៉ាងណា គេ​មាន​ដំណោះស្រាយ​បែប​ធម្មជាតិ និង​អចិន្ត្រៃយ៍​ចំពោះ​បញ្ហា​នេះ​។ ស្ត្រី​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​ប្រើ​បច្ចេកទេស​ដ៏​មាន​ប្រសិទ្ធភាព​នេះ​រាប់​សតវត្សរ៍​មកហើយ​។ វា​គឺជា​ឱសថ​លាយ​បែប​ធម្មជាតិ​មួយ ដែល​ជួយ​ជម្រុះ​រោម ប៉ុន្តែ​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​រលោង​ផងដែរ​។ 

​គ្រឿងផ្សំ​បែប​ធម្មជាតិ​របស់​វា​គឺ​ពោរពេញ​ដោយ​វីតាមីន សារធាតុ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ វា​នឹងធ្វើ​ឲ្យ​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ និង​ក៏​ជួយ​ឲ្យ​វា​មើលទៅ​រលើបរលោង​ផងដែរ​។ 

​អ្នក​គួរ​យកចិត្តទុកដាក់​ប​ន្តិ​ច​នៅពេល​និយាយ​ដល់​ការថែរក្សា​ស្បែក ព្រោះ​ស្បែក​គឺជា​សរីរាង្គ​ធំ​បំផុត​របស់​រាងកាយ​។ អ្វីដែល​អ្នក​លាប​លើ​ស្បែក​នឹង​ជ្រាបចូល​ចរន្តឈាម​ដោយផ្ទាល់​។ 

គ្រឿងផ្សំ​៖
- ទឹកឃ្មុំ ២ ស្លាបព្រា​
- ទឹកក្រូច​ឆ្មា ២ ស្លាបព្រា​
- គ្រាប់​អា​វ័ន (Oatmeal) ១ ស្លាបព្រា​

​រូបមន្ត​ជម្រុះ​រោម​៖
​យក​គ្រាប់​អា​វ័ន​កិន​ឲ្យ​ម៉ដ្ឋ បន្ទាប់មក​ដាក់​ទឹក​ក្រូចឆ្មា និង​ទឹកឃ្មុំ​ចូល​។ កូរ​វា​ឲ្យ​បាន​សព្វ រួចហើយ​លាប​វា​នៅលើ​កន្លែង ដែល​អ្នក​ចង់​ជម្រុះ​រោម​។ ទុក​វា​ចោ​ក​រយៈពេល ១៥ នាទី មុននឹង​អ្នក​លាង​សម្អាត​វា​ចេញ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​។ បន្ទាប់មកទៀត លាប​ក្រែ​ម​ការពារ​មុខ​។ 

​ត្រូវធ្វើ​បែបនេះ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។ បន្ទាប់ពី​រយៈពេល ១ ខែ រោម​មុខ​នឹង​បាត់​អស់រលីង​៕


​ប្រភព​៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស

មតិយោបល់