adverise with khmeread %e1%9f%a1%e1%9f%a2%e1%9f%a3%e1%9f%a3%e1%9f%a4%e1%9f%a2%e1%9f%a4%e1%9f%a4%e1%9f%a3%e1%9f%a4%e1%9f%a4%e1%9f%a1%e1%9f%a4

ឃាត់​យុវជន​៤​នាក់​ប្រើ​ដាវ​គម​រាម​ប្លន់​យក​ម៉ូតូ​

    ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​បន្ទាប់ពី​ប្រើ​ដាវ​គំរាម​ប្លន់​យក​ម៉ូតូ​កាលពី​វេលា​ម៉ោង​៥​កន្លះ​ថ្ងៃទី​២២​កុម្ភ​:២០១៦​នៅ​ចំនុច​ផ្លូវ​បេតុង​ក្រុម​៤​ភូមិ​៤​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​សុះ លី​ហាស់​ភេទ​ស្រី អាយុ​៣០​ឆ្មាំ​មុខរបរ​លក់​មាន់ ស្នាក់​នៅផ្ទះ​លេខ​១៤៥​ផ្លូវ​៥៩៨​ក្រុម​៤​ភូមិ​៤​សង្កាត់​ច្រាំង​ចំរេះ​ទី​១ត្រូវ​ជនល្មើស​ប្រើ​ដាវ​គំរាម​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​C១២៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​1A B5752 ។​

    បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង លោក​អធិការ​និង​ប៉ុស្តិ៍​បានធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្ត​ទុ​ដាក់​និង​តាមដាន​សកម្មភាព​រប​ស់ជន​សង្ស័យ​ដល់​ថ្ងៃទី​១២ ២០១៦​ម៉ោង​១៦"៣០​នាទី​សម្ថ​កិច្ច​យើង​បាន​ឃាត់​ជនសង្ស័យ​៤​នាក់​នៅក្រោយ​វិហារ​ចាម​គីឡូ​ម៉ែត​លេខ​៨​សង្កាត់​ច្រាំង​ចំរេះ​ទី​២​។​

    ក្រោយពេល​សាកសួរ ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​និង​បក្ខពួក​ឈ្មោះ​ធី​(​គេចខ្លួន​)​ពិតជា​បានធ្វើ​សកម្មភាព​គំរាម​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ប្រាកដ​មែន​ដោយ​ជិះ​ម៉ូតូ​តាម​ជនរងគ្រោះ​ពីក្រោយ​ពេលមកដល់​ចំនុចកើតហេតុ​ខាងលើ​ក៏​កៀរ​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ឈប់​រួច​យក​ដាវ​គំរាម​ជនរងគ្រោះ​កុំ​ឲ្យ​ស្រែក​ហើយក៏​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន​តែម្តង​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​1/​ឈ្មោះ​លី រ៉ាវី ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវជាតិ​លេខ​៥​ក្រុម​៥​ភូមិ  ឃ សង្កាត់​ច្រាំង​ចំរេះ​២(​បានធ្វើ​សកម្មភាព​គំរាម​ជនរងគ្រោះ​ផ្ទាល់​)2/​ឈ្មោះ​ស្មាន់​មហាម៉ាត់​កទៀត  ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​លក់​ត្រី​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវជាតិ​លេខ​៥​ក្រុម​៥​ភូមិ​៥​សង្កាត់​ច្រាំង​ចំរេះ​២(​កំពង់​សាក​សួររក​បទល្មើស​ផ្សេងៗ​)3/​ឈ្មោះ​ឡេះ​សុល​គី​ភ្លី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​លក់​ត្រី​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ក្រុ​៥​ភូមិ​៥​សង្កាត់​ច្រាំង ចំរេះ​២(​កំពង់​សាក​សួររក​បទល្មើស​ផ្សេងៗ​)​និង​4/​ឈ្មោះ​យ៉ា​សា​ឡេះ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​លក់​ត្រី​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ក្រុម​៥​ភូមិ​៥​សង្កាត់​ច្រាំង​ចំរេះ​២(​កំពង់​សាក​សួររក​បទល្មើស​ផ្សេងៗ​)​។​

   សម្ភារ​:​ដកហូត​ម៉ូតូ​C125​ពណ៍​ខ្មៅ​1​គ្រឿង​ពាក់​ស្លាក​លេខ​1AB5752​ជា​របស់​ជនរងគ្រោះ​។​បចុប្បន្ន​សមត្ថកិច្ច​យើង​កំពង់​ស្រាវជ្រាវ​រក​បក្ខពួក​និង​បញ្ជូន​តាម​និតិ​វិធី ៕​

adverise with khmeread

មតិយោបល់