adverise with khmeread Untitled 1

ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ

    ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើរល្បាត​នៅក្នុង​មូលដ្ឋាន​ជូ​ប​ប្រទះ​នឹងធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​ចាប់​ឃាត់ខ្លួន​យកមក​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

      ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៦​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ត្រូវ​ឈ្មោះ ជុំ រតនា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​តា​ងួន​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឌឹ​ម គុណ​ថេ​ង ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់​ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

     ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បានធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​តាមផ្លូវ​កើតហេតុ​ខាងលើ​កំពុងនិយាយ​ទូរស័ព្ទដៃ​ខណៈនោះ​ស្រាប់​តែមាន​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​មក​អែប​រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​រងគ្រោះ​គាប់​ជួន​នឹង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ចោមចៅ​ដើរល្បាត​នៅក្នុង​មូលដ្ឋាន​ឃើញ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​បែប​ដូច្នេះ​ក៏​ជិះ​ម៉ូតូ​ដេញតាម​រហូត​ចាប់បាន​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាំងរបស់​ជនរងគ្រោះ​មកវិញ​ទៀតផង​។​

     បច្ចុប្បន្ននេះ​ជនសង្ស័យ​ត្រូវ​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​កំពុងធ្វើការ​សាកសួរ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

adverise with khmeread

មតិយោបល់