adverise with khmeread 123467890

ចូលធ្វើការ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​លួច​ជាប់​ខ្នោះ​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​២​ឃាត់ខ្លួន នៅ​ថ្ងៃទី​១៣​កុម្ភ​:២០១៦ វេលា​ម៉ោង ៨​និង​៣០ នាទី បន្ទាប់ ពី​លួច​ទូរស័ព្ទ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​សុធា ( Sothear phone shop) ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​២៧ ផ្លូវ​លេខ​៣០១ ក្រុមទី​៦៣ ភូមិ​១៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជ ធានី​ភ្នំពេញ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប៉ាត សាវ​រី​យ៍ ហៅ រាជ​នី ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​៣ សាកលវិទ្យាល័យ NTTI និង​បុគ្គ លិ​ក​ផ្នែក​លក់​ទូរស័ព្ទ​នៅ​ហាង​របស់​ជនរងគ្រោះ ស្នាក់នៅ​ភូមិ​សំរោង ឃុំ​ចំការ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​អាគារ សាកលវិទ្យាល័យ NTTI សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ ។​

    ចំំ​ែ​ក​ជនរងគ្រោះ​ឈ្មោះ ស៊ុន វុត្ថា ហៅ ធា ភេទ​ស្រី មុខរបរ លក់​ទូរ​ស័​ព្ឌ ស្នាក់​នៅផ្ទះ​លេខ​១៩ ផ្លូវ​លេខ ១០៧ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី កែវ រាជធានី​ភ្នំពេញ ។​

    វត្ថុតាង​ដែល​បាន​ចាប់យក ៖​ទូរស័ព្ទដៃ ចំនួន​០២​គ្រឿង ម៉ាក Iphone 6plus  ពណ៌​មាស (​លួច​ជាក់ស្តែង​) និង​ម៉ាក Iphone 5 gold (​លួច​កាលពី​ថ្ងៃទី​០៦-០២-២០១៦) ,​កាស​ម៉ាក Iphone 4 ,​ម៉ូតូ​ម៉ាក​Suzuki nex ពណ៌​ស ស៊េរី​2014 ពាក់ ស្លាក​លេខ​ភ្នំពេញ 1FI-7187 មាន​លេខ​តួ​3140 76 និង​លេខ​ម៉ាស៊ីន 313817 ។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​បាន​ចូល​បម្រើការ​នៅ ហាង​លក់​ទូរ​ស័​ព្ឌ​របស់​ជនរងគ្រោះ​តាំងពី​ខែកក្កដា ឆ្នាំ​២០១៥ ។​នៅ​ថ្ងៃទី​០៦​កុម្ភ​:២០១៦ ជនរងគ្រោះ បាន​បាត់​ទូរស័ព្ទ​ចំនួន​៥​គ្រឿង ដោយមាន​ការ សង្ស័យ​ជនរងគ្រោះ​បាន​ឃ្លាំ​ចាំមើល​សកម្មភាព របស់​ជនសង្ស័យ ។​

    រហូតដល់​ថ្ងៃទី​១៣​កុម្ភ​:២០១៦ ស្រាប់តែ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ទូរ ស័ព្ទ​មួយគ្រឿង​ទៀត​ម៉ាក Iphone 6plus ពណ៌ មាស ពេលនោះ​ជនរងគ្រោះ​បានឃើញ​ទាន់ ហើយ ឃាត់ខ្លួន​នាំមក​ប្រគល់ឱ្យ​សមត្ថកិច្ច​យើង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

   ប៉ូលិស​បាន​ត្រួតពិនិត្យ នៅក្នុង​កាបូបស្ពាយ​រប​ស់ជន​សង្ស័យ បាន​រកឃើញ​ទូរស័ព្ទ​មួយគ្រឿង​ទៀត​ម៉ាក I phone 5 gold ដែលជា​ទូរ​ស័​ព្ឌ​របស់​ជនរងគ្រោះ​បាត់​កាល ពីថ្ងៃ​ទៅ​០៦​កុម្ភ​:២០១៦ ។​

    តាម​ចំលើយសារភាព​ជន សង្ស័យ កាលពី​ថ្ងៃទី​០៦​កុម្ភ​:២០១៦ ខ្លួន​លួច បាន​ទូរស័ព្ទ​ពីរ​គ្រឿង​ម៉ាក Iphone 5s ពណ៌​មាស និង​ម៉ាក Iphone 5gold ហើយ​កន្លងមក​បានធ្វើ សកម្មភាព​លួច​ឆ្នាំង​សាក​០១ ,​កាស​០៦ ។​

      បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់